បន្តប្រតិបត្តិការចុះត្រួតពិនិត្យ ២ទីតាំង នៅក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនជាតិថៃ និងឥណ្ឌូនេស៊ី ៦៣នាក់ ពាក់ព័ន្ធបទល្មើស Online Scams
(ខេត្តបន្ទាយមានជ័យ)៖ កម្លាំងគណៈបញ្ជាការឯកភាព ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦នេះ បានបន្តប្រតិបត្តិការចុះត្រួតពិនិត្យ២ទីតាំង នៅក្នុងភូមិសាស្ដ្រ ក្រុងប៉ោយប៉ែត ខេត្ដបន្ទាយមានជ័យ ដោយរកឃើញសម្ភារមួយចំនួន ពាក់ព័ន្ធការប្រព្រឹត្ដបទល្មើស Online Scams ហើយឃាត់ខ្លួនជនបរទេស៦៣នាក់ ក្នុងនោះ មានជនជាតិថៃ និងឥណ្ឌូនេស៊ី។ ប្រតិបត្ដិការនេះ ធ្វើឡើងក្រោមការបញ្ជា និងដឹកនាំផ្ទាល់ពីឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈបញ្ជាការឯកភាពខេត្ត និងសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ។ តាមរបាយការណ៍របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុំ រាត្រី បានដឹកនាំក្រុមការងារចម្រុះ ដោយមានការសម្របសម្រួលនីតិវិធីពីលោក ទេព Read more










