រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង

(ភ្នំពេញ)៖ យោងតាមគោលការណ៍ដឹកនាំរបស់ឯកឧត្ដម អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃសៅរ៍ ៥រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦ នៅរដ្ឋបាលខណ្ឌដូនពេញ មានរៀបចំកិច្ចប្រជុំបន្ទាន់មួយ ស្ដីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍លើការងាររៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ នៅតាមដងទន្លេ និងមាត់ច្រាំងទន្លេសាប ក្នុងខណ្ឌដូនពេញ ក្រោមអធិបតីភាព ឯកឧត្ដម សុខ ពេញវុធ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ ព្រមទាំងមានការអញ្ជើញចូលរួមពី លោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ, លោក ម៉ម វាសនា ប្រធានមន្ទីរទេសចរណ៍រាជធានី, លោក ពេញ សុខន នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវទឹក នៃស្នងការដ្ឋាននគរបាលរាជធានី, លោក គឹម វុត្ថា ប្រធានសណ្ដាប់ធ្នាប់ខណ្ឌដូនពេញ, លោក លោកស្រី ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ ទាំង ៦២ទីតាំង។