សប្បុរសជនបន្តចូលរួមបរិច្ចាគថវិកាយ៉ាងផុសផុល គាំទ្រការសាងសង់អគារសង្គ្រោះបន្ទាន់ និងវះកាត់ នៃមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ដើម្បីលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ

(ពោធិ៍សាត់)៖ ក្នុងស្មារតីសាមគ្គីភាព និងវប្បធម៌នៃការចែករំលែកនៅតែបន្តរស់រវើក នៅក្នុងទឹកដីខេត្តពោធិ៍សាត់។ ជាក់ស្តែង ព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦នេះ នៅសាលបន្ទប់រង់ចាំ សាលាខេត្តពោធិ៍សាត់ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត បានបន្តទទួលថវិកាបរិច្ចាគជាបន្តបន្ទាប់ ពីសំណាក់សប្បុរសជន និងតំណាងក្រុមហ៊ុនឯកជន ដើម្បីចូលរួមចំណែកក្នុងដំណើរការសាងសង់អគារសង្គ្រោះបន្ទាន់ និងវះកាត់ នៃមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់។ អគារសុខាភិបាលដ៏ទំនើបមួយនេះ ត្រូវបានរៀបចំឡើងក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ ព្រមទាំង ព្រះតេជគុណ ឥន្ទត្ថេរោ នៅ សុគន្ធថៃ ព្រះចៅអធិការវត្តហង្សាបីតិ (ហៅវត្តព្រែកស្តី) និងឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ Read more

ឯកឧត្តម ខូយ រីដា អញ្ជើញដឹកនាំកិច្ចប្រជុំ គណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្តពោធិ៍សាត់!

(ខេត្តពោធិ៍សាត់)៖ នារសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦នេះ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត បានអញ្ជើញដឹកនាំ កិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត ដែលប្រព្រឹត្តទៅនៅសាលប្រជុំកោះសំពៅមាស (ជាន់ទី១) សាលាខេត្តពោធិ៍សាត់ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី អភិបាលរងនៃគណៈអភិបាលខេត្ត ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធយ៉ាងច្រើនកុះករ។ កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងពិនិត្យ ពិភាក្សា និងតម្រង់ទិសលើការងារគ្រប់គ្រងដីធ្លីរបស់រដ្ឋក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ឱ្យមានប្រសិទ្ធភាព តម្លាភាព និងឆ្លើយតបបានទាន់ពេលវេលា ចំពោះការអភិវឌ្ឍន៍ក្នុងខេត្ត៕

ឯកឧត្តម ឃួង ស្រេង ដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរដែនដី ចុះពិនិត្យទីតាំងបាក់ច្រាំងមួយកន្លែងនៅផ្សារក្រមួន ស្ថិតនៅភូមិខ្ទរ

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១៨​ ខែតុលា​ ឆ្នាំ២០២៦នេះ​ ឯកឧត្តម ឃួង ស្រេង អភិបាល​ នៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរដែនដី ចុះពិនិត្យទីតាំងបាក់ច្រាំងមួយកន្លែងនៅចំណុច ផ្សារក្រមួន ស្ថិតនៅភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា ដើម្បីចាត់វិធានការជាថ្មី ក្នុងការបង្ការទប់ស្កាត់កុំឱ្យបាក់បន្តទៀត ក្រោយពេលច្រាំងទន្លេមួយកន្លែងនេះបានបាក់ម្តងហើយកាលពីដើមឆ្នាំ២០២៥មកន្លងទៅ។ លោក​ ព្រាប មុន្នី ចៅសង្កាត់​ព្រែកលៀប​បានឱ្យដឹងថា៖ ច្រាំងទន្លេមេគង្គនេះ បានបាក់ស្រុតកាលពីរាត្រីទៀបភ្លឺថ្ងៃទី១៥ តុលា ដែលមានទទឹង ៦ម៉ែត្រ និងបណ្តោយ ៣០ម៉ែត្រ នៅចំណុចផ្សារក្រមួន តាមបណ្តោយផ្លូវទន្លេមេគង្គ ស្ថិតក្នុងភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ។ បើទោះបីកំពុងបំពេញទស្សនះកិច្ចនៅក្រៅប្រទេសក្ដីក្រោយទទួលបានសេក្ដីរាយការភ្លាមថាច្រាំងទន្លេមេគង្គនេះ បានបាក់ស្រុតកាលពីថ្ងៃទី១៦​ ខែតុលា​ ឆ្នាំ​២០២៦​ ឯកឧត្ដម Read more

ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា ដឹកនាំគណៈប្រតិភូក្រសួងព័ត៌មាន អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ខៀវ មុត

(ភ្នំពេញ)៖ នារសៀលថ្ងៃសៅរ៍ ទី១៧ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានដឹកនាំគណៈប្រតិភូក្រសួងព័ត៌មាន អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ខៀវ មុត សមាជិកព្រឹទ្ធសភា ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ និងជាអនុប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងអធិការកិច្ចនៃព្រឹទ្ធសភា ដែលបានទទួលមរណភាពកាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ ក្នុងជន្មាយុ ៧៦ឆ្នាំ ដោយរោគាពាធ។ ពិធីគោរពវិញ្ញាណក្ខន្ធនេះបានប្រព្រឹត្តទៅនៅគេហដ្ឋាននៃសព ស្ថិតនៅផ្ទះលេខ១២-១៤ ផ្លូវលេខ៥៥២ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលក្រុមគ្រួសារបានរៀបចំពិធីបុណ្យសពតាមប្រពៃណីជាតិ និងទំនៀមទម្លាប់ព្រះពុទ្ធសាសនា។ ក្នុងឱកាសដ៏ក្រៀមក្រំនេះ ឯកឧត្តម នេត្រ ភក្ត្រា ក៏បានផ្ញើសារលិខិតរំលែកមរណទុក្ខជូនចំពោះលោកជំទាវ ថូ Read more

ចៅអធិការវត្តព្រៃខ្ទម្ព ស្រុកកំពង់ស្វាយ ដែលរួមភេទជាមួយប្រុសៗ និងមើលរឿងអាសអាភាស បានលាចាកសិក្ខាបទ

(ខេត្តកំពង់ធំ)៖ លោក ក្រូច សំបាន អតីតចៅអធិការវត្តព្រៃខ្ទម្ព ស្ថិតនៅឃុំនីពេជ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានបំភ្លឺដល់ពុទ្ធបរិស័ទទាំងអស់ថា លោកបានលាចាកសិក្ខាបទដោយស្ម័គ្រចិត្ត។ លោក ក្រូច សំបាន បានបញ្ជាក់នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦នេះថា ការលាចាកសិក្ខាបទនេះដោយលោកបានធ្វើខុសធម៌វិន័យព្រះសង្ឃ ដោយបានរួមភេទជាមួយប្រុសៗ និងមើលរឿងអាសអាភាស។ លោកថា ចំពោះរឿងថាមានការលួចថវិការបស់វត្តនោះ គឺមិនពិតទេ ព្រោះថវិកាទាំងអស់នៅក្នុងគណនីធនាគាររបស់លោកនៅឡើយ។ ក្នុងឆ្នាំ២០១៩ ឈ្មោះ ក្រូច សំបាន បានបួសសង្ឃនៅក្នុងវត្តនីពេជ ក្រោយមកក្លាយជាព្រះចៅអធិការនៅវត្តព្រៃខ្ទម្ព ស្ថិតនៅឃុំនីពេជ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ៕

រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំកិច្ចប្រជុំបូកសរុបការខូចខាត ដើម្បីប្រញាប់បញ្ចេញស្បៀង និងពូជដំណាំជូនពលរដ្ឋរងគ្រោះ

(ខេត្តពោធិ៍សាត់)៖ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងឯកឧត្តម ឡាំ ហេងហួត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) និងជាអនុប្រធានគណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជា នាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦នេះ នៅសាលប្រជុំកោះសំពៅមាស សាលាខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា និងវាយតម្លៃលើផលប៉ះពាល់ ការខូចខាតដោយគ្រោះមហន្តរាយ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើង ក្នុងគោលបំណង៖ទី១. ប្រមូល និងផ្ទៀងផ្ទាត់ទិន្នន័យជាក់ស្តែង អំពីទំហំនៃផលប៉ះពាល់ និងការខូចខាតដែលបង្កឡើងដោយគ្រោះមហន្តរាយនៅតាមបណ្តាក្រុង-ស្រុក។ទី២. រៀបចំផែនការអន្តរាគមន៍សង្គ្រោះបន្ទាន់ និងស្តារឡើងវិញក្រោយវិបត្តិ តាមរយៈការផ្តល់ពូជដំណាំ និងស្បៀងអាហារបម្រុង ជូនដល់គ្រួសាររងគ្រោះឱ្យបានទាន់ពេលវេលា។ទី៣. ត្រៀមលក្ខណៈ និងដាក់ចេញវិធានការឆ្លើយតប ចំពោះបាតុភូតឡើងកម្តៅផែនដី ដែលអាចបង្កជាគ្រោះរាំងស្ងួតនៅតាមមូលដ្ឋាននាពេលខាងមុខ៕ ប្រភព៖ រដ្ឋបាលខេត្តពោធិ៍សាត់

រដ្ឋបាលខេត្តក្រចេះ ប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ គម្រប់ខួប ១៤ឆ្នាំ

(ខេត្តក្រចេះ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម វ៉ា ថន អភិបាលខេត្ត និងឯកឧត្តម ធុន គ្រី សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្ដម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ អញ្ជើញជាអធិបតីក្នុងពិធីគោរពវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ គម្រប់ខួប ១៤ឆ្នាំ” ដោយមានការចូលរួមពីឯកឧត្តម-លោកជំទាវ សមាជិកក្រុមប្រឹក្សា លោក លោកស្រី អភិបាលរងខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អភិបាលក្រុង-ស្រុក សិស្ស-និស្សិត យុវជន Read more

រដ្ឋបាលខេត្តបន្ទាយមានជ័យ ប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ គម្រប់ខួប ១៤ឆ្នាំ

(ខេត្តបន្ទាយមានជ័យ)៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ ប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ គម្រប់ខួប ១៤ឆ្នាំ” ពិធីនេះប្រារព្ធធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត ឯកឧត្តម យុត ស្វិនី សមាជិក ក្រុម ប្រឹក្សា ខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពីឯកឧត្តម-លោកជំទាវ សមាជិកក្រុមប្រឹក្សា គណៈអភិបាលរងខេត្ត មន្ត្រីរាជការ មេបញ្ជាការ កងកម្លាំងប្រដាប់ អាវុធ អភិបាល ក្រុង-ស្រុកទាំង៩ Read more

ឯកឧត្តម ខូយ រីដា អំពាវនាវប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ទាំងអស់ បន្តធ្វើជាគំរូដ៏ល្អជានិច្ច ក្នុងការទុកដាក់សំរាម

(ខេត្តពោធិ៍សាត់)៖ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានថ្លែងលើកទឹកចិត្ត និងអំពាវនាវដល់ប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ទាំងអស់ ឱ្យបន្តធ្វើជាគំរូដ៏ល្អជានិច្ច ក្នុងការទុកដាក់សំរាម និងអនាម័យបរិស្ថានឱ្យបានត្រឹមត្រូវ ទោះបីជាអញ្ជើញទៅកាន់រាជធានី-ខេត្តផ្សេងៗ ឬទីសាធារណៈណាក៏ដោយ។ ការលើកឡើងបែបនេះ នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦នេះ ក្នុងឱកាស ឯកឧត្តម ខូយ រីដា អញ្ជើញចុះជួបសំណេះសំណាល និងជូនដំណើរប្រជាពលរដ្ឋ ក៏ដូចជាកម្មករ-កម្មការិនី ដែលវិលត្រឡប់ទៅកាន់រាជធានីភ្នំពេញវិញ ក្រោយមកលេងស្រុកកំណើត ក្នុងរដូវបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ។ ក្នុងឱកាសនោះឯកឧត្តម ខូយ រីដា បានគូសបញ្ជាក់ថា សមិទ្ធផលគួរឱ្យមោទនភាព ដែលត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជា កោតសរសើរយ៉ាងខ្លាំង និងបានណែនាំជាផ្លូវការឱ្យបណ្តាខេត្តដទៃទៀតយកគំរូតាម គឺការងារអនាម័យបរិស្ថាន ការដោះស្រាយបញ្ហាសំរាម ព្រមទាំងការបំពាក់បង្គោលភ្លើងសូឡាបំភ្លឺផ្លូវសាធារណៈនៅតាមទីប្រជុំជន និងជនបទ។ ដូច្នេះ Read more

អាជ្ញាធរខេត្តកំពត បន្តចែកបណ្ណកម្មសិទ្ធដីធ្លីជូនប្រជាពលរដ្ឋ ៤២៥គ្រួសារ ក្នុងភូមិចំនួន៧ នៃស្រុកជុំគិរី

(ខេត្តកំពត)៖ ប្រជាពលរដ្ឋចំនួន ៤២៥គ្រួសារ ដែលរស់នៅក្នុងភូមិចំនួន៧ នៃស្រុកជុំគិរី រួមមាន៖ ភូមិដំណាក់ឈើក្រំ ភូមិព្រៃឃ្ជាយ ឃុំស្នាយអញ្ជិត ភូមិត្រពាំងវែង ឃុំត្រពាំងរាំង ភូមិស្រែចែង ឃុំស្រែចែង ភូមិកណ្តាល ភូមិមនោណុប និងភូមិឈើទាល ឃុំជំពូវន្ត ស្រុកជុំគិរី ខេត្តកំពត បានមកចូលរួមទទួលយកបណ្ណកម្មសិទ្ធពីអជ្ញាធរខេត្ត និងមន្ទីរជំនាញ ក្រោមអធិបតីភាព ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ នាសាលាស្រុកជុំគិរី។ មានមតិសំណេះសំណាលនាឱកាសនោះ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងថា កិច្ចការងារវាស់វែងដីធ្លី និងការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ លើក្បាលដីប៉ាន់ស្មាននៅទូទាំងខេត្តសរុបប្រមាណ ៧៨៤ Read more