ឯកឧត្តម ខូយ រីដា អញ្ជើញជាអធិបតីក្នុងពិធីបំពាក់កន្សែងជូនយុវជនកាកបាទក្រហមកម្ពុជា ចំនួន ៥០នាក់

(ខេត្តពោធិ៍សាត់)៖ នាថ្ងៃអាទិត្យ ទី៥ ខែកក្កដា ឆ្នាំ២០២៦នេះ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត និងប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបំពាក់កន្សែងជូនយុវជនកាកបាទក្រហមកម្ពុជា ចំនួន៥០នាក់ និងកម្មវិធីដាំដើមឈើ សំដៅរួមចំណែកលើកកម្ពស់សោភ័ណភាពបរិស្ថាន និងការអប់រំដល់យុវជនជំនាន់ក្រោយ។

ពិធីនេះត្រូវបានធ្វើឡើង នៅបរិវេណវិទ្យាល័យ ហ៊ុន សែន បាក់ចិញ្ចៀន ស្ថិតក្នុងឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ ដោយបានការចូលរួមពី លោក ហៀម ឃួន អភិបាលរងនៃគណៈអភិបាលខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្ត ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សប្រមាណជាង២ពាន់នាក់។

ប្រភព៖ រដ្ឋបាលខេត្តពោធិ៍សាត់