លោកឧត្តមសេនីយ៍ត្រី សៀ ទីន បានចាត់ឱ្យក្រុមការងារចូលរួមគោរពវិញ្ញាណក្ខន្ធ លោកអនុសេនីយ៍ត្រី ថន ញ៉ាញ ដែលបានពលីជីវិតនៅលើសមរភូមិប្រយុទ្ធ
(ខេត្តសៀមរាប)៖ នាព្រឹកថ្ងៃពុធ ទី៣០ ខែកក្កដា ឆ្នាំ២០២៥ ក្រុមកាងារដឹកនាំដោយ លោកវរសេនីយ៍ទោ យិន កុម្ភៈ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងរុនតាឯកតេជោសែន បានចូលរួមគោរពវិញ្ញាណក្ខន្ធសព លោកអនុសេនីយ៍ត្រី ថន ញ៉ាញ នាយទាហាន នៅអង្គភាពកងពលតូចអន្តរាគមន៍លេខ៨ ចំណុះកងពលធំអន្តរាគមន៍លេខ៣ ដែលបានពលីជីវិតនៅលើសមរភូមិប្រយុទ្ធព្រំដែនកម្ពុជា-ថៃទិសភ្នំទ្រព្យ កាលពីថ្ងៃសុក្រ ទី២៥ ខែកក្កដា ឆ្នាំ២០២៥ ជន្មាយុ ៣៩ឆ្នាំ។ មរណភាពរបស់ លោកអនុសេនីយ៍ត្រី ថន ញ៉ាញ គឺជាការបាត់បង់នូវឧត្តមស្វាមី ឪពុក ដែលប្រកបដោយព្រហ្មវិហារធម៌ជាទីគោរពស្រលាញ់បំផុតដែល លោកបានបូជាកម្លាំងកាយ កម្លាំងចិត្ត បញ្ញា ស្មារតី ក្នុងការចិញ្ចឹមបីបាច់ថែរក្សា និងផ្តល់ដំបូន្មានល្អៗ ដល់កូនៗ ឱ្យក្លាយទៅជា ធនធានមនុស្សដ៏មានតម្លៃ Read more