ផ្សារផលិតផលខ្មែរខេត្តកណ្តាល បន្តបើកដំណើរការលក់កសិផល និងផលិតផលខ្មែរ រៀងរាល់ថ្ងៃសៅរ៍-អាទិត្យ

(ខេត្តកណ្តាល)៖ ផ្សារផលិតផលខ្មែរខេត្តកណ្តាល បន្តបើកដំណើរការលក់កសិផល និងផលិតផលខ្មែរដែលផលិត ដាំដុះ ចិញ្ចឹម និងកែច្នៃដោយកសិករ ផលិតករ និងសិប្បករខ្មែរ ក្នុងខេត្តកណ្តាល ជារៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង ៧:០០ ព្រឹក ដល់ម៉ោង ១:០០ រសៀល នៅសួនច្បារមាត់ទន្លេ ក្រុងតាខ្មៅ ខេត្តកណ្តាល។📍 ទីតាំងផ្សារផលិតផលខ្មែរខេត្តកណ្តាល៖ https://maps.app.goo.gl/Yj3L4vzNj5TcSKTN9ក្រោមការដឹកនាំ និងការគាំទ្ររបស់ ក្រសួងពាណិជ្ជកម្ម និង រដ្ឋបាលខេត្តកណ្តាល ដោយមានការសម្របសម្រួលពី មន្ទីរពាណិជ្ជកម្មខេត្តកណ្តាល ក្រោម គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) ផ្សារផលិតផលខ្មែរនេះ បានដាក់ឱ្យដំណើរការតាំងពីឆ្នាំ ២០១៩ និងបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រីកទីផ្សារជូនកសិករ និងផលិតករក្នុងស្រុករហូតមកដល់បច្ចុប្បន្ន។ ផ្សារផលិតផលខ្មែរ មានគោលបំណងបង្កើនឱកាសទីផ្សារសម្រាប់កសិករ ផលិតករ Read more

ឃាត់ខ្លួនទំនើង៨នាក់ធ្វើសកម្មភាពគប់ដុំថ្ម គប់កាំបិត បំផ្លាញទ្រព្យសម្បត្តិប្រជាពលរដ្ឋ នៅខណ្ឌប្ញស្សីកែវ ចំនូន៤លើក!

(ភ្នំពេញ)៖ អនុវត្តតាមបទបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌប្ញស្សីកែវ បានស្រាវជ្រាវបង្រ្កាបឃាត់ខ្លួនជនសង្ស័យជាក្មេងទំនើង៨នាក់ ជាបន្តបន្ទាប់ កាលពីថ្ងៃទី១៦និង១៧ ខែកក្កដា ឆ្នាំ២០២៦ ពាក់ព័ន្ធហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (គប់ដោយដុំថ្ម និងកាំបិតចូលទៅក្នុងផ្ទះរបស់ជនរងគ្រោះ) ចំនួន៤លើក។ លើកទី១ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦លើកទី២ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦លើកទី៣ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦លើកទី៤ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ នៅចំណុចផ្លូវ លេខ ៥៩៨ ក្រុម២ ភូមិទួលគោក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ វេលាម៉ោងប្រហែល ០២:២០នាទីយប់ Read more

លោកជំទាវ ទុយ សិរីរតនៈ នេត្រភក្ត្រា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងការអភិវឌ្ឍ ក្រសួងព័ត៌មាន តំណាងឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាវិស័យព័ត៌មាន (អ.ន.ក វិស័យព័ត៌មាន) អមដំណើរដោយឯកឧត្តម ទន់ សារ៉ាត រដ្ឋលេខាធិការក្រសួងព័ត៌មាន, លោកជំទាវ ទេស ផល្លីន អគ្គលេខាធិការ ជាសមាជិក អ.ន.ក វិស័យព័ត៌មាន និងជាប្រធានលេខាធិការដ្ឋាន អ.ន.ក វិស័យព័ត៌មាន លោកជំទាវ ធន សយនារីរត្នន៍ ទីប្រឹក្សាក្រសួងព័ត៌មាន និងលោកជំទាវ លោក លោកស្រី ជាសមាជិក សមាជិកាលេខាធិការដ្ឋាន អ.ន.ក វិស័យព័ត៌មាន នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ នេះបានអញ្ជើញចុះសួរសុខទុក្ខលោក ភឿន ភឺន និវត្តន៍ជននៅសង្កាត់គីឡូលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដែលជាអតីតមន្ត្រីរាជការមប្រើការងារនៅអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា (ទទក) ក្រសួងព័ត៌មាន។

ក្រុមការងារ អាវុធហត្ថខណ្ឌដូនពេញ ចុះសួរសុខទុក្ខសមាជិក ដែលកំពុងសម្រាកព្យាបាលដោយការវះកាត់ សសៃក្បាលជង្គង់នៅមន្ទីរពេទ្យ!

(ភ្នំពេញ៖ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក ថោង ពិសិដ្ឋ មេបញ្ជាការអាវុធហត្ថខណ្ឌដូនពេញ ចាត់ក្រុមការងារចុះសួរសុខទុក្ខ លោកអនុសេនីយ៍ទោ សុខ សាវី ជំនួយការអាវុធហត្ថខណ្ឌ ដែលកំពុង សម្រាកព្យាបាល ជំងឺដោយការវះកាត់ សសៃក្បាលជង្គង់នៅមន្ទីរពេទ្យកាល់ម៉ែត។ក្នុងឱកាសនោះ ក្រុមការងារ បាននាំយកថវិកាសរុបចំនួន ២,៥០០,០០០រៀល ក្នុងនោះថវិកាដែលបានចូលរួមពី នាយ-នាយរង នៃអាវុធហត្ថខណ្ឌ ក្នុងស្មារតីសាមគ្គីភាព សរុបចំនួន ១,៥០០,០០០រៀល និងថវិកាឧបត្ថម្ភរបស់លោកអភិបាលខណ្ឌដូនពេញ ចំនួន ១,០០០,០០០រៀល ជាអំណោយសួរសុខទុក្ខផងដែរ៕

ស្នងការនគរបាលរាជធានីភ្នំពេញ បង្ហាញមុខជនសង្ស័យចំនួន ២៤នាក់ ពាក់ព័ន្ធប្រព្រឹត្តបទល្មើស០២ករណីផ្សេងគ្នា

(ភ្នំពេញ)៖ ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងអនុវត្តតាមបទបញ្ជារបស់ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការបង្ហាញលទ្ធផលកិច្ចប្រតិបត្តិការបង្ក្រាបជនសង្ស័យចំនួន២៤នាក់ ពាក់ព័ន្ធករណីប្រព្រឹត្តបទល្មើស០២ករណីផ្សេងគ្នា។ នៅថ្ងៃទី១២,១៣ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ លោកឧត្តមសេនីយ៍ទោ លី ប៊ុនអេង ស្នងការរង ទទួលការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងលោកវរសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន២៤នាក់ ពាក់ព័ន្ធករណីប្រព្រឹត្តបទល្មើស០២ករណី ដូចខាងក្រោម៖ ករណីទី១៖ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ព្រួតគ្នាយកដុំថ្មគប់ គ្នាទៅវិញទៅមក Read more

លោក ថេង សុថុល អភិបាលនៃគណៈអភិបាលខណ្ឌ៧មករា នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំគណៈអភិបាលខណ្ឌ៧មករា ដើម្បីត្រួតពិនិត្យ និងពង្រឹងការអនុវត្តតួនាទី ភារកិច្ចរបស់គណ:អភិបាល no និងមន្រ្តីការិយាល័យចំណុះ តាមផែននីមួយៗ របស់លោក-លោកស្រី អភិបាលរង៕

គណៈប្រតិភូព្រឹទ្ធសភា អញ្ជើញសួរសុខទុក្ខសម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន

(ភ្នំពេញ)៖ នារសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ គណៈប្រតិភូព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញសួរសុខទុក្ខ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសនៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន នៅភូមិគ្រឹះសម្តេចចំការមន។ គណៈប្រតិភូព្រឹទ្ធសភា បានសម្តែងនូវកតញ្ញុតាធម៌ និងកតវេទិតាធម៌ ប្រកបដោយមនោសញ្ចេតនាគោរពស្រឡាញ់ដ៏ជ្រាលជ្រៅបំផុតជូនសម្តេចអគ្គមហាពញាចក្រី ដែលស្ទើរតែពេញមួយជន្មាយុរបស់សម្តេច បានលះបង់គ្រប់បែបយ៉ាងក្នុងបុព្វហេតុជាតិ និងប្រជាជន។ គណៈប្រតិភូព្រឹទ្ធសភា បានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងវត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក តាមជួយបីបាច់ថែរក្សាការពារ ប្រោះព្រំនូវសព្ទសាធុការពរជ័យគ្រប់ប្រការជូន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ Read more

សម្ដេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូអាល្លឺម៉ង់ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦នេះ បានអនុញ្ញាតឱ្យ លោក Stefan Messerer ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានសន្តិភាព៕

ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីការចុះពិនិត្យ និងវាយតម្លៃការផ្ដល់សេវារដ្ឋបាល របស់អង្គភាពច្រកចេញចូលតែមួយរាជធានីភ្នំពេញ

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ទី១៣ ខែកក្កដា ឆ្នាំ២០២៦នេះ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីការចុះពិនិត្យនិងវាយតម្លៃការផ្ដល់សេវារដ្ឋបាលរបស់អង្គភាពច្រកចេញចូលតែមួយរាជធានីភ្នំពេញ ជាមួយឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នៅសាលប្រជុំអគារថ្មី នៃសាលារាជធានីភ្នំពេញ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃ លេខាធិការដ្ឋាន គ.ជ.អ.ប. និងអគ្គនាយករង ប្រធាន-អនុប្រធាននាយកដ្ឋានចំណុះអគ្គនាយកដ្ឋានរដ្ឋបាល អភិបាលរងរាជធានី នាយករដ្ឋបាលសាលារាជធានី អភិបាលខណ្ឌទាំង១៤ ប្រធានមន្ទីរ-អង្គភាពជំនាញ ប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត ប្រធានអង្គភាពច្រកចេញចូលតែមួយ ប្រធានសាខាពន្ធដាររាជធានី ព្រមទាំងមន្រ្តីជំនាញពាក់ព័ន្ធសរុបប្រមាសណ៩០រូប។ សូមបញ្ជាក់ជូនថា ការចុះពិនិត្យនិងវាយតម្លៃការផ្តល់សេវារដ្ឋបាលនៅតាមអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលរាជធានី/ខេត្តគោលដៅមួយចំនួន គឺជាការអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា Read more

អាជ្ញាធរខណ្ឌ៧មករា បន្តចុះត្រួតពិនិត្យក្នុងគោលដៅប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ONLINE SCAMS ក្នុងមូលដ្ឋានខណ្ឌ៧មករា

(ភ្នំពេញ)៖ នាថ្ងៃអាទិត្យ ១៣រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ #រដ្ឋបាលខណ្ឌ៧មករា ដោយមានការចង្អុលបង្ហាញពីលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ៧មករា និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បានចាត់ឱ្យលោក គ្រួច សុធន នាយករងរដ្ឋបាលខណ្ឌ ដឹកនាំក្រុមការងារចម្រុះរដ្ឋបាលខណ្ឌ៧មករា បន្តចុះត្រួតពិនិត្យតាមទីតាំងអគារខុនដូ ផ្ទះសំណាក់ និងសណ្ឋាគារមួយចំនួនក្នុងគោលដៅប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ក្នុងភូមិសាស្ដ្រខណ្ឌ៧មករា៕