(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ រដ្ឋបាលខណ្ឌ៧មករា បានធ្វើពិធីប្រកាសតំបន់ធ្វើការវិនិច្ឆ័យ នៃការចុះបញ្ជីដីធ្លីបង្ហើយមានលក្ខណៈជាប្រព័ន្ធ និងការចុះបញ្ជីចំណែកឯកជននៃអគារសហកម្មសិទ្ធិ ដែលត្រូវបានសាងសង់មុន ឆ្នាំ១៩៧៩ នឹងមុនថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៩៧ ស្ថិតនៅក្នុងខណ្ឌ៧មករា រាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្ដម សារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ និងលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ៧មករា។ ស្ថិតនៅក្នុងបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិក៕

















