ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ និងរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជេីញជាអធិបតីភាពក្នុងពិធីប្រកាសបញ្ចប់ការវាស់វែងដីធ្លី និងការប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ នៅខេត្តបន្ទាយមានជ័យ
(បន្ទាយមានជ័យ)៖ នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានអញ្ជេីញជាអធិបតីភាពក្នុងពិធីប្រកាសបញ្ចប់ការវាស់វែងដីធ្លី និងការប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ ចំនួន ៦ ៣៥៥បណ្ណ ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ។ ក្នុងពិធីជាប្រវត្តិសាស្ត្រនេះ ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ សម្រាប់ការដឹកនាំ និងផ្តល់ការគាំទ្រពេញលេញដល់មូលដ្ឋានផ្ទាល់ ជាពិសេសការបំពេញការងាររបស់មន្រ្តីបច្ចេកទេសក្រុមវាល ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងសម្រេចបានលទ្ធផលដ៏ត្រចះត្រចង់ ឈានទៅរកការប្រកាសបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋនាថ្ងៃនេះ។ ឯកឧត្តមរដ្ឋមន្រ្តី ឌិត Read more










