(ខេត្តបាត់ដំបង)៖ នៅព្រឹកថ្ងៃចន្ទ ទី២៨ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកឯកភ្នំ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាល សួរសុខទុក្ខជាមួយប្រជាពលរដ្ឋ និងពលករ សរុបចំនួន ៣៥៩ គ្រួសារ ដែលវិលត្រឡប់ពីប្រទេសថៃ ចូលមករស់នៅក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបងវិញ។
នាឱកាសនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គនាយក បានពាំនាំមតិផ្តាំផ្ញើនិងសួរសុខទុក្ខ ព្រមទាំងនាំយកនូវអំណោយជាថវិកាដ៏ថ្លៃថ្លារបស់ សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង និងផ្តល់ថវិកាមួយចំនួនផងដែរ។
ពិធីនេះធ្វើឡើងនៅបរិវេណវត្តព្រែកក្រូច ស្ថិតក្នុងភូមិព្រែកក្រូច ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។











