ឧបនាយករដ្ឋមន្រ្តី ហ៊ុន​ ម៉ានី​ និងរដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជេីញកាត់វិញ្ញាសាប្រលងជ្រេីសរេីស​មន្រ្តីកសិកម្មឃុំ​ ឆ្នាំ២០២៥​ ចំនួន​ ៣៧២នាក់

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២​ ខែសីហា ឆ្នាំ២០២៥​ ឯកឧត្តម ហ៊ុន​ ម៉ានី​ ឧបនាយករដ្ឋមន្រ្តី​ រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ​ និងឯកឧត្តម ឌិត​ ទីណា​ រដ្ឋមន្រ្តី​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជេីញកាត់វិញ្ញាសាប្រលងជ្រេីសរេីស​មន្រ្តីកសិកម្មឃុំ​ ឆ្នាំ២០២៥​ ចំនួន​ ៣៧២នាក់​ ដែលនឹងចាប់ផ្តេីមការប្រលង​ នៅម៉ោង​ ១២ថ្ងៃត្រង់នេះ​ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

ក្រសួងមុខងារសាធារណៈ បានសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការរៀបចំការប្រឡងជ្រើសរើសមន្ត្រីកសិកម្មឃុំ បានដោយជោគជ័យចំនួន ២លើក ដោយលើកទី១ ទទួលបានមន្ត្រីកសិកម្មឃុំចំនួន ២៥០នាក់ និងលើកទី២ ទទួលបានមន្ត្រីកសិកម្មឃុំចំនួន ១០០០នាក់ ប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព «ជាប់ដោយមោទនៈ ធ្លាក់ដោយអស់ចិត្ត»៕