រដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបលោក លឹម ឃុនស្រ៊ុន អគ្គនាយកប្រតិបត្តិក្រុមហ៊ុន អប្សរា មេឌា សឺវីស ឯ.ក
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបជាមួយលោក លឹម ឃុនស្រ៊ុន អគ្គនាយកប្រតិបត្តិក្រុមហ៊ុន អប្សរា មេឌា សឺវីស ឯ.ក ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារអំពីប្រព័ន្ធផ្សព្វផ្សាយ និងមាតិកា គាំទ្រដល់កិច្ចការងាររបស់ក្រសួង នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានសម្តែងការស្វាគមន៍នូវកិច្ចសហការជាច្រើនជាមួយគ្នាកន្លងមក និងបន្តកិច្ចសហការជាមួយគ្នាបន្ថែមទៀតឱ្យកាន់តែល្អប្រសេីរ។ ជាគោលដៅ ឯកឧត្តមរដ្ឋមន្ត្រី ចង់ឱ្យសារព័ត៌មានចូលរួមចំណែកក្នុងវិស័យកសិកម្មដេីម្បីបញ្ជ្រាបការយល់ដឹងដល់សាធារណជន ជ្រាបកាន់តែច្បាស់ពីការខិតខំរបស់រាជរដ្ឋាភិបាល ជាពិសេសការដាក់ចេញនូវគោលនយោបាយអាទិភាពទី៥ និងទី៦ ដែលបានគិតគូរ សិក្សាវាយតម្លៃយ៉ាងល្អិតល្អន់ ពីសំណាក់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា។ Read more