(ខេត្តសៀមរាប)៖ លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប បានដឹកនាំមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមប្រជុំ ស្តីពីបទល្មើសនេសាទ ក្នុងឃុំកំពង់ភ្លុក ក្រោមអធិបតីភាព លោក ឌី រ៉ាដូ អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកប្រសាទបាគង និងមានការអញ្ជើញចូលរួមពី លោក-លោកស្រី ប្រធាន-អនុប្រធាន សមាជិក តំណាងស្ថាប័ន អង្គភាព មន្ត្រីរាជការដែលមានការពាក់ព័ន្ធជាច្រើនរូប។
នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥
SiemReapGRK















