នាយឧត្តមសេនីយ៍ សៅ សុខា បានចលនាមូលនិធិគាំទ្រកម្លាំងជួរមុខនូវថវិកាសរុបចំនួន ១,៨២០,០០០,០០០៛

ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានថ្លែងនូវការកោតសរសើរ ស្មារតីអង់អាចក្លាហាន ការពារបូរណអធិបតេយ្យជាតិ ដែលកំពុងប្រយុទ្ធប្រកបដោយវីរៈភាពក្នុងការអនុវត្តម៉ឺងម៉ាត់បទបញ្ជាដែកថែប សម្តេចតេជោ ហ៊ុន សែន និង សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ។ ដើម្បីសម្រួលជីវភាព និងលើកទឹកចិត្តនាយទាហាន នាយទាហានរង និងពលទាហានកម្លាំងជួរមុខ តាមរយៈការចលនារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ដោយមានសប្បុរសជនបានចូលរួមបរិច្ចាគថវិកាមូលនិធិគាំទ្រកម្លាំងជួរមុខ ប្រមូលថវិកាសរុបចំនួន ១,៨២០,០០០,០០០៛ ។