សម្តេចតេជោ ហ៊ុន សែន អញ្ជើញសួរសុខទុក្ខនាយក្រិន និងចាត់ចែងឱ្យកូនៗបានចូលរៀនវិញ
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអាទិត្យ ទី២២ ខែមីនា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានអញ្ជើញសួរសុខទុក្ខនាយក្រិនដែលកំពុងសម្រាកព្យាបាលរលាកស្រោមខួរនៅមន្ទីរពេទ្យកាលម៉ែត។ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកការដែលនាយក្រិនកំពុង ហើយឪពុកមរណភាព ដែលមិនហ៊ានឲ្យនាយក្រិនដឹង គឺជារឿងវាយប្រហារធ្ងន់ធ្ងរសម្រាប់ជិវិតនាយក្រិន។ ក្នុងឱកាសនោះសម្តេចតេជោ ហ៊ុន សែន កោតសរសើរចំពោះសិល្បករ សិល្បការិនីដែលចូលរួមអាណិតនាយក្រិន ជាពិសេសស្រីនិចហៅប្រិមប្រិយ និងប្អូនដែលបោះបង់ចោលការងារមកជួយថែទាំនាយក្រិន។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្តេចបានប្រគល់ការងារឲ្យប្រិមប្រិយ (ស្រីនិច) ទៅជួយរៀបចំកូននាយក្រិនទាំង៣នាក់នៅបាត់ដំបង ឱ្យបានចូលរៀនឡើងវិញក្រោយនាយក្រិនចេញពីមន្ទីរពេទ្យ។ សម្តេចតេជោ ហ៊ុន សែន ក៏បានអរគុណក្រុមគ្រូពេទ្យដែលបានជួយព្យាបាលនាយក្រិន៕










