ចោរលួចរថយន្តពីស្រុកពាមរក៏ និងអ្នកទទួលផលចោរកម្ម រួមជាមួយបក្ខពួក ០៤នាក់ ត្រូវកម្លាំងនគរបាលបង្ក្រាបនៅស្រុកគងពិសី
(ខេត្តកំពង់ស្ពឺ)៖ ដោយទទួលបានបញ្ជាដឹកនាំពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ កំលាំងនគរបាល ដឹកនាំដោយលោកវរសេនីយ៍ឯក យ៉ាង សុខលី អធិការនគរបាលស្រុកគងពិសី បានធ្វេីការសហការជាមួយកំលាំងនគរបាលស្នងការដ្ឋាននគរបាលខេត្ដព្រៃវែង ក្រោមការបញ្ជាការលោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង ឃាត់ខ្លួនបក្ខពួកមុខសញ្ញា(អ្នកទទួលផលចោរកម្ម)ទិញរថយន្ដដែលចោរបានលួចយកមកពីខេត្ដព្រៃវែង រថយន្ដ ម៉ាក Hyundai ទម្ងន់ ២,៥តោន ដែលទទួលទិញពីជនល្មើស ក្នុងតម្លៃ ១៦០០ដុល្លារ ហើយគាត់បានលក់បន្ត២៣០០ដុល្លាររថយន្ដគ្មានឯកសារច្បាប់ដេីម នៅចំណុចភូមិអង្គរោង ឃុំមហាឬស្សី ស្រុកគងពិសី ខេត្ដកំពង់ស្ពឺ កាលពីថៃ្ងទី៤ ខែមេសា ឆ្នាំ២០២៦។ ចោរលួចរថយន្តនៅស្រុកពាមរក៏ ត្រូវនគរបាលខេត្តព្រៃវែង ដឹកមកចង្អុលបង្ហាញកន្លែងទទួលផលចោរកម្ម និងមុខសញ្ញានៅឃុំមហាឬស្សី ស្រុកគងពិសី។ ក្នុងប្រតិបត្ដិការកម្លាំងសមត្ថកិច្ចឃាត់មុខសញ្ញាទទួលទិញផលចោរកម្ម (យោងតាមការចង្អុលបង្ហាញពីមុខសញ្ញាដែលសមត្ថកិច្ចដឹកមកជាមួយ) ដែលមានឈ្មោះ Read more










