មិនរាងចាល អប់រំមិនកែប្រែ នៅតែបន្ដសកម្មភាពល្មើស ឃាត់ខ្លួនកសាងសំណុំរឿងចាត់ការតាមច្បាប់!

(ខេត្តកំពង់ស្ពឺ)៖ ដោយអនុវត្តតាមបទបញ្ជាលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងបញ្ជាដឹកនាំផ្ទាល់ពីលោកឧត្ដមសេនីយ៍ត្រី សម សាក់ ស្នងការរងផែនយុត្តិធម៌ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ កម្លាំងអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច បានឃាត់ជនសង្ស័យចំនួន០២នាក់ នៅចំណុចភូមិក្រាំងប្រស្រុក ឃុំគីរីវន្ដ ស្រុកភ្នំស្រួច៖

១-ឈ្មោះ ឡេង សុខជាតិ ហៅ នុន ភេទប្រុស អាយុ១៧ឆ្នាំរស់នៅភូមិដក់ពរ ឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច។
២-ឈ្មោះ ស៉ិត សៀងហៃ ភេទប្រុស អាយុ ១៧ឆ្នាំ នៅភូមិដក់ពរ ឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច។

ពាក់ព័ន្ធករណីហិង្សាដោយចេតនាកាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦ ចំណុចវត្តអង្គជុំ ភូមិកណ្ដាល ឃុំតាំងសំរោង ស្រុកភ្នំស្រួច។ ចំណែកបក្ខពួកសេសសល់គេចខ្លួនជំនាញកសាងសំណុំរឿងចាត់ការតាមនីវិធី។

សូមរំលឹកផងដែរថាជនសង្ស័យឈ្មោះ ឡេង សុខជាតិ ខាងលើ ធ្លាប់ធ្វើសកម្មភាពបង្ហោះម៉ូតូនៅទីសាធារណៈកាលពីថ្ងៃ១៥ ខែកុម្ភៈ ឆ្នាំ២០២៦ ត្រូវបានយកមកអប់រំនិងប្រគល់ឲ្យអាណាព្យាបាលអប់រំបន្ដ។

បច្ចុប្បន្នជន សង្ស័យទាំង០២នាក់ បានបញ្ជូនទៅការិយាល័យជំនាញកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់។