ឯកឧត្តម ខូយ រីដា អញ្ជើញដោះស្រាយកង្វល់ប្រជាពលរដ្ឋដល់មូលដ្ឋាន នៅឃុំផ្ទះរុង ស្រុកតាលោសែនជ័យ
(ខេត្តពោធិ៍សាត់)៖ ឆ្លើយតបទៅនឹងតម្រូវការ និងដើម្បីបម្រើប្រជាពលរដ្ឋឱ្យទាន់ពេលវេលា នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦នេះ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានដឹកនាំក្រុមការងារចុះពិនិត្យ និងដោះស្រាយជាក់ស្តែងនូវសំណូមពរ ក៏ដូចជា ក្តីកង្វល់របស់ប្រជាពលរដ្ឋ ជុំវិញការស្នើសុំស្តារបឹងអំពួច និងអូរដំណាក់កន្សែង ស្ថិតក្នុងឃុំផ្ទះរុង ស្រុកតាលោសែនជ័យ។ ថ្លែងក្នុងឱកាសចុះដល់ទីតាំងនីមួយៗ ឯកឧត្តម ខូយ រីដា បានឱ្យដឹងថា ការចុះមកពិនិត្យដោយផ្ទាល់នៅថ្ងៃនេះ គឺដើម្បីឆ្លើយតបទៅនឹងក្តីកង្វល់ ដែលបងប្អូនប្រជាពលរដ្ឋបានលើកឡើងតាមរយៈរដ្ឋបាលឃុំ និងស្រុកជាច្រើនឆ្នាំមកហើយ។ ដាច់ខាតត្រូវតែស្តារបឹងនេះឡើងវិញ ដើម្បីជាប្រយោជន៍រួម។ ទោះជាយ៉ាងណា លោកបានណែនាំឱ្យរដ្ឋបាលស្រុក និងឃុំ ត្រូវសម្របសម្រួលដោះស្រាយជាមួយបងប្អូន ៣គ្រួសារដែលប៉ះពាល់នោះ ឱ្យបានច្បាស់លាស់ជាមុនសិន ដើម្បីឱ្យគម្រោងនេះដើរទៅមុខដោយរលូន និងមានតម្លាភាព។ ឯកឧត្តម អភិបាលខេត្ត Read more










