ឯកឧត្តម ខូយ រីដា អញ្ជើញជួបសំណេះសំណាលជាមួយនិវត្តជន នៃមន្ទីរអង្គភាពជុំវិញខេត្ត ចំនួន ៥៩៨នាក់ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី

(ខេយ្តពោធិ៍សាត់)៖ ក្នុងស្មារតីដឹងគុណ និងយកចិត្តទុកដាក់ខ្ពស់ចំពោះនិវត្តជន ដែលជាអតីតមន្ត្រីរាជការ នាថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦ នៅសាលប្រជុំទេពឧកញ៉ាឃ្លាំងមឿង ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញជួបសំណេះសំណាលជាមួយនិវត្តជននៃមន្ទីរអង្គភាពជុំវិញខេត្ត ចំនួន ៥៩៨នាក់ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខ៕