(ខេត្តសៀមរាប)៖ នារសៀលថ្ងៃចន្ទ ទី៦ ខែមេសា ឆ្នាំ២០២៦ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្ត លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប ទទួលស្វាគមន៍ Mr Giap Hong Hoan នាយកសាខាក្រុមហ៊ុនមិត្តហ្វូន ប្រចាំខេត្តសៀមរាប និងក្រុមការងារ អញ្ជើញជួបសំណេះសំណាលសម្តែងការគួរសម ពិភាក្សាការងារ និងជូនពរ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ គ.ស ២០២៦ ដែលនឹងឈានមកដល់នាពេលខាងមុខនេះ។
SiemReapGRK





