អាជ្ញាធរខណ្ឌច្បារអំពៅ បានសម្របសម្រួលដោះស្រាយបញ្ចាប់ ជម្លោះរវាងលោកនាយកសាលាបឋមសិក្សារបោះអង្កាញ់ជាមួយបុគ្គលិកបង្រៀនរួចហេីយ
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ មានជម្លោះពាក្យសំដី រវាងលោកគ្រូ អ៊ុត ស៊ាងហន នាយកសាលាបឋមសិក្សារបោះអង្កាញ់ និងអ្នកគ្រូ ហែន ច័ន្ទរស្មី បង្រៀនថ្នាក់ទី២ ត្រូវបានដោះស្រាយបញ្ចប់រួចហើយ។ ក្រោយពីបានឃើញការបង្ហោះនៅលើបណ្តាញសង្គមពីសកម្មភាព រវាងលោកគ្រូ អ៊ុត ស៊ាងហន នាយកសាលាបឋមសិក្សារបោះអង្កាញ់ និងអ្នកគ្រូ ហែន ច័ន្ទរស្មី បង្រៀនថ្នាក់ទី២ (ខ) ដោយមានការសម្របសម្រួលរបស់លោក សឺង ឈុន ប្រធានការិយាល័យអប់រំយុវជន និងកីឡា ខណ្ឌច្បារអំពៅ និងមានការចូលរួមពីលោកគ្រូអ្នកគ្រូ សមាជិកក្រុមប្រឹក្សាសង្កាត់ និងនាយរងប៉ុស្តិ៍រដ្ឋបាលព្រែកឯង ភាគីទាំងពីរបានឯកភាពគ្នា នូវចំណុចមួយចំនួនដូចខាងក្រោម៖ ១. ភាគីទាំងពីរព្រមបញ្ចប់រឿងរាល់ការប៉ះពាល់ពាក្យសម្ដីគ្នាដែលនាំអោយកើតមានរឿង ២. ភាគីខ ព្រមលុបវីដេអូសកម្មភាពដែលបានបង្ហោះក្នុងបណ្តាញសង្គម Read more










