លោក ថេង សុថុល បន្តដឹកនាំកម្លាំងចុះត្រួតពិនិត្យតាមអគារ ខុនដូ អាផាតមិន ផ្ទះសំណាក់ និងតាមសណ្ឋាគារមួយចំនួន!

(ភ្នំពេញ)៖ នៅរសៀលថ្ងៃ ចន្ទ ១កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ រដ្ឋបាលខណ្ឌ៧មករា លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ៧មករា និងមានការសម្របសម្រួលពីលោក ទុង រតនា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ធ្វើការចុះត្រួតពិនិត្យតាមទីតាំងអាគារ ខុនដូរ អាផាតមិន បុរី ផ្ទះសំណាក់ និងសណ្ឋាគារមួយចំនួនក្នុងគោលដៅប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងមូលដ្ឋានខណ្ឌ៧មករា បានសរុបចំនួន ០១គោលដៅ រួមមាន៖
១.គោលដៅខុនដូ និងអាគារពាណិជ្ជកម្មអូរឡាំព្យា អគារC4 មានអាសយដ្ឋាននៅ អគារC4 អូឡាំព្យាស៉ីធី ផ្លូវ១៨២ ភូមិ៧ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ មានអ្នកស្នាក់នៅសរុបចំនួន ១១៧នាក់ ស្រីចំនួន ៦៥នាក់ រកឃើញមានជនបរទេសស្នាក់នៅចំនួន ៨២នាក់ ស្រីចំនួន ៣២នាក់ មានចំនួន ១៣សញ្ជាតិ។

ជាលទ្ធផល: ក្រុមការងារបានពិនិត្យឃើញនៅជាន់ទី១៧ បន្ទប់លេខ១៧១០ មានជនបរទេស ចំនួន ០៦នាក់ ស្រី០០នាក់ ជនជាតិ វៀតណាម និងសម្ភារៈ រួមមាន៖
១. Laptop ចំនួន ៣គ្រឿង(កាច់បំផ្លាញចោល)
២.ទូរស័ព្ទដៃ ចំនួន ០៧គ្រឿង (ផ្ទាល់ខ្លួន)
៣.ទូរស័ព្ទដៃចំនួន ០១គ្រឿង (បំរើការងារ) មានជាប់ពាក់ព័ន្ធការប្រព្រឹត្តការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (SCAMS ONLINE)។

ក្នុងនោះផងដែរសម្ភារៈ និងមនុស្សត្រូវបញ្ជូនទៅបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីអនុវត្តនីតិវិធីបន្ត៕