(ខេត្តក្រចេះ)៖ នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ ២០២៦ ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកចិត្របុរី តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ និង ឯកឧត្តម ទុយ ប៊ុនសេរីរ័ត្នមុន្នី អភិបាលរងខេត្តក្រចេះ បានអញ្ជើញជាអធិបតី ក្នុងវេទិកាសាធារណៈជុំទី៣ លើកទី៣ ប្រចាំខែមិថុនា ត្រូវបានប្រារព្ធឡើងយ៉ាងឱឡារិកនៅក្នុងឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ។
ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានយ៉ាងច្រើនកុះករប្រមាណ ៣០០ នាក់។







