ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញប្រគល់សម្ភារបច្ចេកទេសជូនដល់អគ្គនាយកដ្ឋានចំណុះក្រសួងព័ត៌មាន
(ភ្នំពេញ)៖ ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញប្រគល់សម្ភារបច្ចេកទេសមួយចំនួនជូន ដល់អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ (INB) អគ្គនាយកដ្ឋានទីភ្នាក់ងារព័ត៌មានកម្ពុជា (AKP) អគ្គនាយកដ្ឋានវិទ្យុជាតិ (RNK) និងអង្គភាពលទ្ធកម្ម ចំណុះក្រសួងព័ត៌មាន។ ការប្រគល់សម្ភារបច្ចេកទេសទាំងនេះ គឺដើម្បីជួយសម្រួលបន្ថែមទៀតដល់ការបំពេញការងារប្រចាំថ្ងៃ របស់អគ្គនាយកដ្ឋានដើម្បីឆ្លើយតបនឹងសេចក្តីត្រូវការនាបច្ចុប្បន្ន ក្នុងបរិបទរីកចម្រើនផ្នែកបច្ចេកវិទ្យា ក្នុងវិស័យព័ត៌មាន និងសោតទស្សន៍៕
ក្មេងទំនើង ៧នាក់ និងម៉ូតូ ៨គ្រឿង ត្រូវអាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបយកទៅព្រមាន និងអប់រំ ពាក់ព័ន្ធករណីកែច្នៃបំពង់ស៊ីម៊ាំងម៉ូតូខុសលក្ខណៈបច្ចេកទេស!
(ភ្នំពេញ)៖ នៅវេលាម៉ោង ៥:១០នាទីទៀបភ្លឺ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងមូលដ្ឋានខណ្ឌជ្រោយចង្វារ បានធ្វើការបង្ក្រាប ក្រុមក្មេងទំនើងចំនួន ០៧នាក់ និងម៉ូតូចំនួន ០៨គ្រឿង ដែលបានកែច្នៃបំពង់ស៊ីម៉ាំងខុសលក្ខណៈបច្ចេកទេស បង្កឲ្យមានសម្លេងរំខានដល់ប្រជាពលរដ្ឋ និងបង្កឲ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណ: នៅចំណុចក្នុងបរិវេណការ៉ាស់សាំង total ផ្លូវជាតិលេខ6 ស្ថិតភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ បន្ទាប់ពីបានព្រមាន និងអប់រំណែនាំរួច កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានឱ្យម្ចាស់ម៉ូតូ ធ្វើកិច្ចសន្យាបញ្ឈប់ការកែច្នៃបំពង់ស៊ីម៉ាំងម៉ូតូខុសលក្ខណៈបច្ចេកទេស បង្កការរំខានដល់សាធារណ:ជនតទៅទៀត ចំណែកម៉ូតូទាំង ០៨គ្រឿង បានដកហូតរក្សាទុកជាបណ្តោះអាសន្ននៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ។
ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកថវិកាចំនួន ៣០លានរៀលរបស់នាយឧត្តមសេនីយ៍ ស ថេត និងលោកជំទាវ ប្រគល់ជូន វីរនគរបាលបង្ក្រាបគ្រឿងញៀន ដែលកំពុងបន្តសម្រាកព្យាលជំងឺដល់គេហដ្ឋាន
(ភ្នំពេញ)៖ អនុវត្តតាមអនុសាសន៍ណែនាំ ដ៏ដូចជាការយកចិត្តខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានដឹកនាំនាយនគរបាល ចុះមកសាកសួរសុខទុក្ខ និងនាំយកថវិកាចំនួន ៣០លានរៀល និងបាច់ផ្ការបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកជំទាវ ស ស៊ីណា ស ថេត ជូនលោកអនុសេនីយ៍ឯក ធាង ឧត្តម ដល់គេហដ្ឋាន ស្ថិតនៅផ្ទះលេខ២៤៧ ផ្លូវបេតុង ភូមិមិត្ដភាព ឃុំព្រែកឯង Read more
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ០២នាក់ពាក់ព័ន្ធចាប់បង្ខាំងជម្រិតទារប្រាក់
(ភ្នំពេញ)៖ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបពាព័ន្ធចាប់បង្ខាំងមនុស្សខុសច្បាប់និងជំរិទារប្រាក់។ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានទទួលពាក្យបណ្តឹងរបស់ឈ្មោះ Liu Weihua ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិចិន ដោយក្មួយស្រីរបស់ឈ្មោះ Huang Xiyi ភេទស្រី អាយុ២២ឆ្នាំ ជនជាតិចិន ត្រូវបានជនមិនស្គាល់អត្តសញ្ញាណធ្វើសកម្មភាព បង្ខាំង និងជំរិតទារប្រាក់ចំនួន ២លានយ័ន្ត។ ក្រោយពីទទួលបានពាក្យបណ្តឹងខាងលើ ដោយទទួលបទបញ្ជាពីលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កម្លាំងជំនាញដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន វរសេនីយ៍ឯក ហែម បូណា និងវរសេនីយ៍ឯក ឆាន់ Read more
កម្លាំងអាវុធហត្ថរាជធានីភ្នំពេញឆ្មក់បង្ក្រាបទីតាំងលក់ផលិតផល រួមភេទសប្បនិមិត្ត និងថ្នាំសម្រេីប ចំនួន ៣ទីតាំង ឃាត់មនុស្សប្រុសស្រីចំនួន ៩នាក់!
(ភ្នំពេញ)៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឆ្មក់បង្រ្កាបទីតាំង លក់ផលិតផល រួមភេទសប្បនិមិត្ត និងថ្នាំសម្រេីប ចំនួន៣ទីតាំងដោយឃាត់មនុស្សបឋមចំនួន៩នាក់។ ប្រតិបត្តិការនេះបានធ្វើឡើងនៅវេលាម៉ោង២២:០០នាទីយប់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ នៅចំនុចផ្ទះល្វែងលេខ ៣១៦D ផ្លូវ១៥០ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ចំណែក ២ទីតាំងទៀត កម្លាំងមិនអាចប្រាប់បាន។តាមប្រភពព័ត៌មាន បានឱ្យដឹងថា ដោយមានការបង្ហោះចែកចាយ តាមក្រុម APP មួយចំនួនពាក់ព័ន្ធនឹងលក់ផលិតផលរួមភេទសប្បនិមិត្ត និងថ្នាំសម្រេីបមួយចំនួន ដែលផ្ទុយនឹងច្បាប់ និងធ្វើឲ្យប៉ះពាល់ដល់សុខភាពមនុស្ស នៅយប់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានឆ្មក់ចូលបង្ក្រាបទីតាំងចំនួន ៣ទីតាំង ទី១ទី២ មិនបានស្គាល់ និងទីតាំងទី៣ នៅចំនុចផ្ទះល្វែង ខណ្ឌទួលគោក ដោយឃាត់មនុស្សចំនួនប្រុសស្រី ៩នាក់ Read more
ឯកឧត្តម អ៊ុំ រាត្រី អំពាវនាវដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជីវករ ពាណិជ្ជករ សប្បុរសជន ចូលរួមជាមួយរដ្ឋបាលខេត្តក្នុងយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់»
(ខេត្តបន្ទាយមានជ័យ)៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអំពាវនាវដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជីវករ ពាណិជ្ជករ សប្បុរសជន ចូលរួមជាមួយរដ្ឋបាលខេត្តក្នុងយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ដើម្បីរៃអង្គាសថវិកាជួយដល់ កុមារកម្ពុជា ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា។ ការអំពានាវនេះធ្វើឡើងនៅឱកាសឯកឧត្តម អ៊ុំ រាត្រី បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដោយមានការអញ្ជើញចូលរួមពី ស្ថាប័នអយ្យការអមសាលាដំបូង មេបញ្ជាការកងកម្លាំងគ្រប់ជាន់ថ្នាក់ គណៈអភិបាលរងខេត្ត មន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត អភិបាលក្រុង-ស្រុក បានអញ្ជើញចូលរួមប្រារព្ធធ្វើនៅសាលប្រជុំ ក សាលាខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦។ សូមបញ្ជាក់ថា យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ នឹងមានការរៀបចំនូវព្រឹត្តិការណ៍ជិះកង់ដើម្បីរៃអង្គាសថវិកា គ្រោងនឹងប្រព្រឹត្តទៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៦ Read more
កាកបាទក្រហមកម្ពុជា ឧបត្ថម្ភថវិកា ១លានដុល្លារ លើកទី៩ ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដែលត្រូវជាលើកទី១៥ សម្រាប់មន្ទីរពេទ្យកុមារគន្ធបុប្ផា!
(ភ្នំពេញ)៖ ៖ នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានជួបសំណេះសំណាល និងប្រគល់ថវិកា ១លានដុល្លារ លើកទី៩ ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដែលត្រូវជាលើកទី១៥ សម្រាប់មន្ទីរពេទ្យកុមារគន្ធបុប្ផា ដែលមានការអញ្ជើញចូលរួមពីឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត Denis Laurent អគ្គនាយកមូលនិធិគន្ធបុប្ផាស្វីស និងលោកសាស្ដ្រាចារ្យ គី សន់ទី ប្រធានមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ។ ពិធីនេះរៀបចំឡើងនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។ ក្នុងឱកាសនេះ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា សូមថ្លែងអំណរគុណចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែជួយឧបត្ថម្ភ Read more
លោក ជា ខេមា អញ្ជើញចុះសួរសុខទុក្ខ លោក លី សុខុន ចៅសង្កាត់ផ្សារចាស់ កំពុងសម្រាកព្យាបាលជម្ងឺនៅមន្ទីរពេទ្យកាល់ម៉ែត
(ភ្នំពេញ)៖ នារសៀលថ្ងៃត្រង់ថ្ងៃព្រហស្បតិ៍ ១២កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ លោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានអញ្ជើញចុះសួរសុខទុក្ខ លោក លី សុខុន ចៅសង្កាត់ផ្សារចាស់ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅមន្ទីរពេទ្យកាល់ម៉ែត្រ និងបានផ្តាំផ្ញើឱ្យពូពង្រឹងស្មារតីទទួលសម្រាកព្យាបាលឱ្យបានល្អ និងសូមជូនពរឱ្យពូបានឆាប់ជាសះស្បើយពីជម្ងឺ ក្នុងនោះបានឧបត្ថម្ភជាថវិកាមួយចំនួនសម្រាប់ជួយសម្រាកបន្ទុកថ្លៃព្យាបាលផងដែរ។
លោក ថេង សុថុល បានដឹកនាំមន្ត្រីបច្ចេកទេសនៃរដ្ឋបាលខណ្ឌ៧មករា ចុះត្រួតពិនិត្យការរៀបចំការ៉ូឡាថ្មីលើចិញ្ចើមផ្លូវជុំវិញផ្សារអូរឫស្សី និងបន្តចុះជួបសំណេះសំណាលសួរសុខទុក្ខបងប្អូនអាជីវករ
(ភ្នំពេញ)៖ នាថ្ងៃព្រហស្បតិ៍ ១២កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ លោក ថេង សុថុល អភិបាល នៃគណ:អភិបាលខណ្ឌ៧មករា បានដឹកនាំមន្ត្រីបច្ចេកទេសនៃរដ្ឋបាលខណ្ឌ៧មករា ចុះត្រួតពិនិត្យការរៀបចំការ៉ូឡាថ្មីលើចិញ្ចើមផ្លូវជុំវិញផ្សារអូរឫស្សី និងបន្តចុះជួបសំណេះសំណាលសួរសុខទុក្ខបងប្អូនអាជីវករ ដែលកំពុងប្រកបមុខរបរលក់ដូរនៅក្នុងផ្សារអូរឫស្សី។ #ថេងសុថុល #thengsothol #ខណ្ឌ៧មករា #រាជធានីភ្នំពេញ #ផ្សារអូរឫស្សី
