រដ្ឋមន្ត្រី នេត្រ ភក្ត្រា អនុញ្ញាតជូនលោក Sardar Umar Alam តំណាងអង្គការ UNESCO ប្រចាំកម្ពុជា ចូលជួបនិងផ្តល់អាវកាក់មានអក្សរ Press សារព័ត៌មានចំនួន ៣៣០០អាវ

(ភ្នំពេញ)៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុញ្ញាតជូនលោក Sardar Umar Alam តំណាងអង្គការ UNESCO ប្រចាំនៅកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ បានផ្តល់អាវកាក់ដែលមានដាក់អក្សរ Press សារព័ត៌មានចំនួន ៣៣០០អាវ ដល់ក្រសួងព័ត៌មាន សម្រាប់ផ្តល់ដល់អ្នកសារព័ត៌មាន ទុកពាក់ពេលចុះយកព័ត៌មាន ដើម្បីអាចសម្គាល់បានថាជាអ្នកសារព័ត៌មាន បង្ហាញក្នុងក្របខ័ណ្ឌសាធារណៈ រក្សាបាននូវសុវត្ថិភាព​ នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងព័ត៌មាន។

ឧត្តមសេនីយ៍ត្រី ឆាយ សូគ៌ា អញ្ជើញចុះត្រួតពិនិត្យនិងវាយតម្លៃវគ្គបំប៉នសណ្តាប់ធ្នាប់ជួរទ័ព ផែនឈរ-ផែនដើរ របស់សិក្ខាកាមអាវុធហត្ថខេត្តសៀមរាប

(ខេត្តសៀមរាប)៖ នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប លោកវរសេនីយ៍ឯក សូរ ឆៃលី មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តសៀមរាប ទទួលការងារហ្វឹកហ្វឺន បានដឹកនាំក្រុមការងារ ទទួលស្វាគមន៍ប្រតិភូក្រុមការងារជំនាញ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី ឆាយ សូគ៍ា ស្នងការរង ស្នងការដ្ឋានកសាងកម្លាំង អញ្ជើញចុះត្រួតពិនិត្យ និង វាយតម្លៃវគ្គបំប៉នសណ្តាប់ធ្នាប់ជួរទ័ព ផែនឈរ-ផែនដើរ (ផែនព្យុហយាត្រា) របស់សិក្ខាកាម នៃកងរាជអាវុធហត្ថខេត្តសៀមរាប ត្រៀមចូលរួមពិធីសម្ពោធសមិទ្ធផលដាក់ឱ្យប្រើប្រាស់មជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ និងការប្រារព្ធខួបលើកទី៣២ ទិវាកងរាជអាវុធហត្ថ(១៤ កក្កដា ១៩៩៣ – ១៤ កក្កដា ២០២៥)។ SiemReapGRK

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធនិងទស្សនាស្តង់ពិព័រណ៍«ពិធីបុណ្យទន្លេលើកទី៩ ឆ្នាំ២០២៥» ខេត្តតាកែវ

(ខេត្តតាកែវ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីពិធីកាត់ខ្សែបូ និងទស្សនាស្តង់ពិព័រណ៍ «ពិធីបុណ្យទន្លេ លើកទី៩ ឆ្នាំ២០២៥» ខេត្តតាកែវ នារសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥។

កងពលតូចថ្មើរជើងលេខ៤២ បន្តចាត់តាំងកម្លាំងចេញល្បាតសហករណ៍ត្រួតពិនិត្យ ក្នុងភូមិសាស្រ្តទទួលខុសត្រូវ

(ខេត្តឧត្ដរមានជ័យ)៖ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ ក្រោមការដឹកនាំយ៉ាងម៉ឺងម៉ាត់ របស់ឧត្ដមសេនីយ៍ត្រី នាក់ វង្ស មេបញ្ជាការកងពលតូច​ថ្មើរជើង​លេខ​៤២ យោធភូមិភាគទី៤​ បានដាក់ចេញនូវបទបញ្ជាយ៉ាងតឹងរ៉ឹងទៅគ្រប់បណ្ដាកងឯកភាពវរសេនាតូចចំណុះ ជាពិសេសកម្លាំងដែលឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែន ត្រូវបន្តពង្រឹងការសហការអោយបានស្អិតរមួតជាមួយអង្គភាពមិត្តនគបាលវរសេនាតូចការពារព្រុំដែនគោក៧០២ក្នុងការ ចេញល្បាត ត្រួតពិនិត្យតាមបណ្តាគោលដៅផ្សេងៗទៀត ដែលបានកំណត់ ដើម្បីតាមដានក្តាប់ជាប់រាល់សភាពការណ៍ប្រែប្រួល តាមខ្សែបន្ទាត់ព្រំដែន និងទប់ស្កាត់អោយបានទាន់ពេលវេលានូវសកម្មភាពបទល្មើសខុសច្បាប់ផ្សេងៗដែលកើតមានឡើង ដើម្បីធានាបាននូវសុខសុវត្តិភាព ស្ថិរភាពជូនប្រជាពលរដ្ឋ។ លោកមេបញ្ជាការ ក៏បានផ្ដាំផ្ញើរដល់យោធិនដែលកំពុងឈរជើងក្នុងភូមិសាស្ត្រ ត្រូវថែរក្សានូវសុខភាព ការពារពីជម្ងឺផ្សេងៗ ជាពិសេសត្រូវជៀសឱ្យឆ្ងាយពីបញ្ហាគ្រឿងញៀនផងដែរ។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល ដាក់ចេញវិធានការគន្លឹះសំខាន់ៗចំនួន៥ ដើម្បីដោះស្រាយបញ្ហាប្រឈម និងធានាប្រសិទ្ធភាព

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល បានដាក់ចេញ វិធានការគន្លឹះសំខាន់ៗចំនួន៥ ដើម្បីដោះស្រាយបញ្ហាប្រឈមនិងធានាប្រសិទ្ធភាព ឆ្លើយតបឱ្យទាន់ពេលវេលានិងគោលដៅអាទិភាពរួម។ ក្នុងពិធីបិទសន្និបាត បូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមុខងារសាធារណៈ នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលឌឹព្រីមៀរសែនសុខ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បាននឹងកំពុងបន្តយកចិត្តទុកដាក់យ៉ាងខ្លាំងក្លា ក្នុងការជំរុញការអភិវឌ្ឍប្រទេសជាតិ និងការកែទម្រង់សំខាន់ៗ ដើម្បីបម្រើឧត្តមប្រយោជន៍ជាតិ និងឆ្លើយតបឱ្យបានទាន់ពេលវេលា និងសេចក្តីត្រូវការរបស់ប្រជាជន និងសង្គមជាតិ។ ជាក់ស្តែងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ត្រូវបានដាក់ឱ្យអនុវត្តន៍ និងប្រើប្រាស់ជាត្រីវិស័យក្នុងការតម្រង់ទិស និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។ សម្តេចធិបតី Read more