ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជួបសំណេះសំណាលសួរសុខទុក្ខ កងកម្លាំងនគរបាលវរសេនាតូចការពារព្រំដែន

(ខេត្តបាត់ដំបង)៖ នារសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលសួរសុខទុក្ខកងកម្លាំងនគរបាលវរសេនាតូចការពារព្រំដែន ចំណុះស្នងការរដ្ឋាននគរបាលខេត្តបាត់ដំបង និងកងកម្លាំងនគរបាលវរសេនាតូចការពារព្រំដែន ចំណុះស្នងការនគរបាលខេត្តប៉ៃលិន នៅបរិវេណស្នងការដ្ឋានខេត្តបាត់ដំបង។

ក្នុងឱកាសនោះដែរ ក៏បាននាំយកថវិកា គ្រឿងឧបភោគ-បរិភោគ និងសម្ភារប្រើប្រាស់ ប្រគល់ជូន៖

១. វរសេនាតូចនគរបាលការពារព្រំដែន លេខ ៨១៧, ៨១៩, ៨២៣, ៣១០, ៨២១ ដោយក្នុងមួយវរសេនា ទទួលបាន៖ ថវិកា ចំនួន ១០លានរៀល, អង្ករ ចំនួន ២តោន, មីជាតិ ចំនួន ២០០កេស, ត្រីខមាតុភូមិ ចំនួន ២០កេស, ត្រីងៀត ចំនួន ៣០គីឡូក្រាម, សាច់ក្រក ចំនួន ៣០គីឡូក្រាម, ឆៃប៉ូវផ្អែក ចំនួន ២០គីឡូក្រាម, ទឹកត្រី ចំនួន ៣០យួរ, ទឹកស៊ីអ៉ីវ ចំនួន ២០យួរ, ទឹកបរិសុទ្ធ ចំនួន ១០០កេស, តង់ ទំហំ ៤ x ៦ម៉ែត្រ ចំនួន ៣០តង់។

២. ចំពោះវរសេនាតូចនគរបាលការពារព្រំដែន លេខ ៨២១ ទទួលបានអង្រឹងចំនួន ៥០ បន្ថែមលើសម្ភារខាងលើ។

៣. ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ក្នុងមួយស្នងការដ្ឋាន ទទួលបានថវិកាចំនួន ១០ លានរៀល៕