ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ទទួលជួប អគ្គនាយក នៃភ្នាក់ងារទទួលបន្ទុកកិច្ចការងារពលរដ្ឋកូរ៉េ នៅបរទេស នៃសាធារណរដ្ឋកូរ៉េ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ

(ភ្នំពេញ)៖ នារសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញទទួលជួប ឯកឧត្តម KIM KYUNG-HYUP អគ្គនាយក នៃភ្នាក់ងារទទួលបន្ទុកកិច្ចការងារពលរដ្ឋកូរ៉េ នៅបរទេស នៃសាធារណរដ្ឋកូរ៉េ និងគណៈប្រតិភូ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅសាលទទួលភ្ញៀវអន្តរជាតិ នៃទីស្តីការក្រសួងមហាផ្ទៃ៕