លោក ថេង សុថុល បើកកិច្ចប្រជុំតាមដានវឌ្ឍនភាពការងារចុះបង្ក្រាបបទល្មើសការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ក្នុងមូលដ្ឋានខណ្ឌ៧មករា

#រដ្ឋបាលខណ្ឌ៧មករា បានបើកកិច្ចប្រជុំតាមដានវឌ្ឍនភាពការងារចុះបង្ក្រាបបទល្មើសការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ក្នុងមូលដ្ឋានខណ្ឌ៧មករា ក្រោមអធិបតីភាពលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ៧មករា និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ៧មករា ព្រមទាំងមានការអញ្ជើញចូលរួមពីគណៈអភិបាលខណ្ឌ, លោកអធិការនគរបាលខណ្ឌ, លោកមេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ, គណៈនាយករដ្ឋបាលខណ្ឌ, លោក-លោកស្រី ចៅសង្កាត់ទាំង៨, លោកនាយនគរបាលប៉ុស្តិ៍រដ្ឋបាលទាំង៨, លោក លោកស្រី មេភូមិទាំង ៦៦ភូមិ និងនគរបាលមណ្ឌល៕

រសៀលថ្ងៃសុក្រ ១៥កេីត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦