ក្រុមការងារអាវុធហត្ថរាជធានីភ្នំពេញ ប្រគល់អំណោយដល់សមាជិកចំនួន ៥នាក់ ដែលមានប្រពន្ធទើបសម្រាលកូន!

(ភ្នំពេញ)៖ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ បាននាំយកអំណោយរបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ប្រគល់ជូនដល់គ្រួសារសមាជិក ចំនួន០៥នាក់ ក្នុងរួមមាន៖
១.នាយចំ​ណង់​ ទួន​ ធា ប្រពន្ធសម្រាលកូននៅមន្ទីរពេទ្យព្រះអង្គឌួង រាជធានីភំ្នពេញ​។
២.នាយចំ​ណង់​ សុខ​ សាយ ប្រពន្ធសម្រាលកូននៅមន្ទីរពេទ្យបង្អែក ខេត្តកំពត។
៣.នាយចំ​ណង់​ ណុប​ វន្នី​ ប្រពន្ធសម្រាលកូននៅ​មន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ​។
៤.នាយចំណង់ សៅ ករុណា ប្រពន្ធសម្រាលកូននៅមន្ទីរពេទ្យសម្ភពសោភា រាជធានីភំ្នពេញ។
៥.នាយចំណង់ ហែម សុវណ្ណ ប្រពន្ធសម្រាលកូន នៅមន្ទីរពេទ្យបង្អែក ខេត្តកំពង់ស្ពឺ។

អំណោយដែលក្រុមការងារបានប្រគល់ជូន ក្នុងម្នាក់ៗទទួលបាន៖ ទឹកសុទ្ធ ០៤កេស, សម្ភារចាំបាច់សម្រាប់ទារក ០១ឈុត រួមនឹងថវិកាមួយចំនួនទៀត ជាអំណោយសួរសុខទុក្ខផង៕