អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនក្មេងទំនើងប្រុសស្រី ០៨នាក់ ជាបន្តបន្ទាប់ពាក់ព័ន្ធហិង្សាដោយចេតនា!

(ភ្នំពេញ)៖ នៅវេលាម៉ោង ០៤និង៥០នាទី ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ មានករណីហិង្សា បង្កឡើងដោយក្មេងទំនើងចំនួន ០២ក្រុម ប្រដាប់ដោយ ដុំថ្ម ដុំឥដ្ឋ សម្បកកង់ម៉ូតូ និង ដំបង បានធ្វើសកម្មភាព គប់គ្នាទៅវិញទៅមក បណ្តាលឲ្យជនរងគ្រោះចំនួន ០១នាក់ ត្រូវនឹងដុំថ្មចំក្បាលរងរបួសសន្លប់បាត់បង់ស្មារតី នៅចំណុច ផ្លូវដីថ្មី ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ បន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ បានចុះដល់កន្លែងកើតហេតុធ្វើការឃាត់ខ្លួនជាក់ស្តែងលើក្រុមក្មេងទំនើងទាំង ០២ក្រុម សរុបបានចំនួន ០៦ នាក់ (ប្រុស ០៣នាក់ ស្រី០៣នាក់)។ រហូតដល់ម៉ោងប្រមាណ ១២ និង២៥នាទី ថ្ងៃខែឆ្នាំដដែល Read more

ប្រធានគណៈបញ្ជាការដឹកនាំបង្ក្រាបបទល្មើសនេសាទលើផ្ទៃបឹងទន្លេសាប អញ្ជើញចុះសួរសុខទុក្ខកងកម្លាំងកំពុងឈរជើងតាមគោលដៅភូមិបាក់ព្រា

(បាត់ដំបង)៖ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ បានអញ្ជើញចុះត្រួតពិនិត្យភូមិសាស្រ្ត និងអតីតស្នាក់ការចាស់របស់យោធភូមិភាគទី៥ និងជាប្រធានគណៈបញ្ជាការដឹកនាំបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាប បានអញ្ជើញចុះសួរសុខទុក្ខកងកម្លាំងផ្ទៃក្នុងរបស់យោធភូមិភាគទី៥ និងកម្លាំងរបស់តំបន់ប្រតិបត្តិការសឹករងបាត់ដំបង ដែលកំពុងឈរជើងទប់ស្កាត់ និងបង្ក្រាបបទល្មើសលើផ្ទៃបឹងទន្លេសាប ភូមិបាក់ព្រា ឃុំព្រៃចាស់ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ ឧត្តមសេនីយ៍ទោ សេង ធារិន បានបន្តជំរុញឱ្យថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន បន្តយកចិត្តទុកដាក់ ល្បាតត្រួតពនិត្យ ការពារ ទប់ស្កាត់ និងបង្រ្កាបបទល្មើសនេសាទខុសច្បាប់ ពិសេសនៅតំបន់ឡូតិ៍អភិរក្សពូជត្រី ឱ្យបានដាច់ខាត តាមបទបញ្ជាដែលថ្នាក់លើប្រគល់ជូន។ ឧត្តមសេនីយ៍ទោ សេង ធារិន បានថ្លែងអំណរគុណ Read more

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញជាអធិបតីពិធីសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយថ្នាក់ដឹកនាំ និងសមាជិក សមាជិកាទាំងអស់ នៃគណៈកម្មការរៀបចំព្រឹត្តិការណ៍ “សង្ក្រាន្តព្រៃវែង” ២០២៥

(ខេត្តព្រៃវែង)៖ រសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ បានអញ្ជើញជាអធិបតីពិធីសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយថ្នាក់ដឹកនាំ សមាជិក សមាជិកា កងកម្លាំងក្រុមការងារសុខាភិបាល និងក្រុមការងារអនាម័យ នៃគណៈកម្មការរៀបចំព្រឹត្តិការណ៍ “សង្ក្រាន្តព្រៃវែង” ២០២៥ នៅបរិវេណសាលាខេត្តព្រៃវែង។

ឯកឧត្តម ឃួង ស្រេង ដាក់បម្រាមដាច់ខាតមិនឱ្យបង្ហោះគោម និងការអុជកាំជ្រួចគ្រប់ប្រភេទក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

(ភ្នំពេញ​)៖​ យោង​តាម​សេចក្តី​ជូន​ដំណឹង​របស់​រដ្ឋបាល​រាជធានីភ្នំពេញ​បានឱ្យ​ដឹង​ថា​ ដើម្បីចូលរួមរក្សាសុវត្ថិភាពបង្ការការពារគ្រោះអគ្គិភ័យក្នុងរាជធានីភ្នំពេញ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ខាងមុខនេះ ខណៈពេលអាកាសធាតុកំពុងតែក្តៅស្ងួតខ្លាំង ដែលងាយនឹងបណ្តាលឱ្យមានគ្រោះអគ្គិភ័យកើតឡើងជាយថាហេតុ ក្នុងរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំដូចខាងក្រោម៖១- ហាមដាច់ខាតចំពោះការបង្ហោះគោម និងការអុជកាំជ្រួចគ្រប់ប្រភេទនៅគ្រប់ទីកន្លែង ក្នុងឱកាស ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិនេះ។ អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវចាត់វិធានការ ឱ្យបានម៉ឺងម៉ាត់បំផុតចំពោះបុគ្គល និងម្ចាស់ទីតាំងណាដែលបង្កការអុជកាំជ្រួច និងបង្ហោះគោម បណ្តាលឱ្យមានអគ្គិភ័យកើតឡើងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។២- នៅគ្រប់ទីវត្តអារាម ទីកន្លែងគោរពសក្ការៈបូជា ក្រសួង ស្ថាប័ន មន្ទីរ អង្គភាព ក្រុមហ៊ុន រោងចក្រ សហគ្រាស គ្រប់ផ្សាររដ្ឋ និងផ្សារឯកជន គេហដ្ឋាន និងទីកន្លែងសប្បាយភាពនានា Read more

មេបញ្ជាការងយោធភូមិភាគទី១ ចុះសួរសុខទុក្ខនិង​ចែកអំណោយ​ជូនអ្នកជម្ងឺនៅមន្ទីរពេទ្យយោធភូមិភាគទី១

(ខេត្តស្ទឹងត្រែង)៖ ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥​ ដើម្បីចូលរួម អបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័កពុទ្ធសករាជ ២៥៦៨ គ្រិស្តសករាជ២០២៥ ដែលនឹងឈាន​ចូលមកដល់នៅពេលខាងមុខ ឧត្តមសេនីយ៍ទោ កង ហ៊ីម មេបញ្ជាការរង តំណាងឲ្យ ឯកឧត្តម ឧត្តម​សេនីយ៍ទោ លី សូរ៉ារិទ្ធ មេបញ្ជាការ​យោធភូមិភាគទី១ បានដឹកនាំ នាយទាហានក្នុងទី​បញ្ជាការ​​​យោធភូមិភាគទី១ ចុះសួរសុខទុក្ខ​យោធិនមានជម្ងឺ សំរាកព្យាបាល​នៅមន្ទីរពេទ្យ​យោធភូមិភាគទី១ និងនាំយកអំណោយ​របស់ឯកឧត្តមមេបញ្ជាការ​យោធភូមិភាគទី១ ទៅចែក​ជូនយុទ្ធជម្ងឺ​យើងចំនួន១៣នាក់ ដែលក្នុងម្នាក់ទទួលបាន ឃីតមួយកញ្ចប់​និងថវិការ​ចំនួន៣ម៉ឺនរៀល ផងដែរ។

នាយឧត្តមសេនីយ៍ ស ថេត និងលោកជំទាវ អញ្ជើញចូលគោរពជូនពរ សម្តេចអគ្គមហាពញាចក្រី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

នាយឧត្តមសេនីយ៍ ស ថេត និងលោកជំទាវ អញ្ជើញចូលគោរពជូនពរ សម្តេចអគ្គមហាពញាចក្រី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ (ភ្នំពេញ)៖ នៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ដែលនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗខាងមុខ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ បានអញ្ជើញចូលគោរពជូនពរ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី នៅភូមិគ្រឹះសម្តេចចំការមន នារសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥។ ក្នុងឱកាសគោរពជូនពរ ប្រកបដោយក្តីសោមនស្សរីករាយនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានសម្តែងនូវគារវភក្តីគោរព ជូនចំពោះ សម្តេចអគ្គមហាពញាចក្រី Read more

ក្រុមការងារកងរាជអាវុធហត្ថស្រុកអង្គរធំ បានចុះសួរសុខទុក្ខលោកអនុសេនីយ៍ទោ ញី សាន កំពុងសម្រាកព្យាបាលជំងឺ

(ខេត្តសៀមរាប)៖ នៅព្រឹក​ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥ លោកវរសេនីយ៍ត្រី រ៉ា បួន មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកអង្គរធំ​ បានដឹកនាំក្រុមការងារ និងនាំយកថវិកាចំនួន ១,០៥០,៨០០០រៀល ទឹកសុទ្ធចំនួន​ ០២កេស ទឹកដោះគោចំនួន ០២យួរ ចុះសួរសុខទុក្ខលោកអនុសេនីយ៍ទោ ញី សាន ជំនួយការមូលដ្ឋានកងរាជអាវុធហត្ថស្រុកអង្គរធំ ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកខេត្ដសៀមរាប។ SiemReapGRK

កិច្ចប្រជុំសាមញ្ញលើកទី៩ ប្រចាំខែមីនា ឆ្នាំ២០២៥ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ខេត្តកណ្តាល

(ខេត្តកណ្តាល)៖ រសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្ត បានបើកកិច្ចប្រជុំសាមញ្ញលើកទី៩ ប្រចាំខែមីនា ឆ្នាំ២០២៥ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តកណ្តាល នៅសាលប្រជុំសាលាខេត្តកណ្តាល ក្រោមអធិបតីភាព លោកជំទាវ នួន នារតី សមាជិកក្រុមប្រឹក្សាខេត្តកណ្តាល និងជាប្រធានគ.ក.ស.ក ខេត្ត ដោយមានការចូលរួមពី មន្ទីរអង្គភាពពាក់ព័ន្ធ ព្រមទាំងមន្ត្រីរាជការជាច្រើនរូបផងដែរ។ អង្គប្រជុំបានអនុម័ត លើរបៀបវារៈសំខាន់ៗនៃកិច្ចប្រជុំមានដូចខាងក្រោម៖១. ពិនិត្យ ពិភាក្សា និងអនុម័តកំណត់ហេតុកិច្ចប្រជុំសាមញ្ញប្រចាំខែកុម្ភៈ របស់ គ.ក.ស.ក ខេត្ត (លើក ទី៨) អាណត្តិទី៤ ឆ្នាំ២០២៥២. ពិនិត្យ ពិភាក្សា និង អនុម័តរបាយការណ៍លទ្ធផលការងារ គ.ក.ស.ក ខេត្ត Read more

កងពលតូចថ្មើរជើងលេខ៤២ បន្តចាត់តាំងកម្លាំងចេញល្បាតសហករណ៍ត្រួតពិនិត្យ ក្នុងភូមិសាស្រ្តទទួលខុសត្រូវ

(ខេត្តឧត្ដរមានជ័យ)៖ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ក្រោមការដឹកនាំយ៉ាងម៉ឺងម៉ាត់ របស់ឧត្ដមសេនីយ៍ត្រី នាក់ វង្ស មេបញ្ជាការកងពលតូច​ថ្មើរជើង​លេខ​៤២ យោធភូមិភាគទី៤​ បានដាក់ចេញនូវបទបញ្ជាយ៉ាងតឹងរ៉ឹងទៅគ្រប់បណ្ដាកងឯកភាពវរសេនាតូចចំណុះ ជាពិសេសកម្លាំងដែលឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែន ត្រូវបន្តពង្រឹងការសហការអោយបានស្អិតរមួតជាមួយអង្គភាពមិត្ត ក្នុងការចេញល្បាតត្រួតពិនិត្យតាមបណ្តាគោលដៅផ្សេងៗទៀត ដែលបានកំណត់ ដើម្បីតាមដានក្តាប់ជាប់រាល់សភាពការណ៍ប្រែប្រួល តាមខ្សែបន្ទាត់ព្រំដែន និងទប់ស្កាត់អោយបានទាន់ពេលវេលានូវសកម្មភាពបទល្មើសខុសច្បាប់ផ្សេងៗដែលកើតមានឡើង ដើម្បីធានាបាននូវសុខសុវត្តិភាព ស្ថិរភាពជូន ប្រជាពលរដ្ឋ។ លោកមេបញ្ជាការ ក៏បានផ្ដាំផ្ញើរដល់យោធិនដែលកំពុងឈរជើងក្នុងភូមិសាស្ត្រ ត្រូវថែរក្សានូវសុខភាព ការពារពីជម្ងឺផ្សេងៗ ជាពិសេសត្រូវជៀសឱ្យឆ្ងាយពីបញ្ហាគ្រឿងញៀនផងដែរ។