ចាប់ខ្លួនជនសង្ស័យប្រុសស្រីចំនួន ០៨នាក់ នៅខណ្ឌឬស្សីកែវ ពាក់ព័ន្ធករណីគ្រឿងញៀន ក្រោយពលរដ្ឋរាយការណ៍តាម App Nodrug

(ភ្នំពេញ)៖ នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៥ ឧត្ដមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខាធិការរង និងជាប្រធានអនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានបញ្ជាកម្លាំងអនុគណៈកម្មការ សហការនិងផ្តល់ព័ត៌មានដល់កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការដឹកនាំដោយឧត្ដមសេនីយ៍ទោ គល់ យី ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន និងមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ក្រោយពីទទួលបានព័ត៌មាន កម្លាំងបានចុះទៅដល់ទីតាំង និងធ្វើការស្រាវជ្រាវមុខសញ្ញាដែលប្រជាពលរដ្ឋរាយការណ៍ស្ថិតនៅចំណុច ខណ្ឌឬស្សីកែវ។

ជាលទ្ធផលក្រោយពីបានធ្វើការស្រាវជ្រាវ និងកំណត់មុខសញ្ញាដែលតែងតែធ្វើសកម្មភាព ប្រើប្រាស់គ្រឿងញៀន និងអុកឡុកនៅក្នុងខណ្ឌឫស្សីកែវ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បានធ្វើការបង្ក្រាបជាក់ស្តែងករណី “ជួញដូរ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត” នៅចំណុចបន្ទប់ជួលគ្មានលេខ ផ្លូវបេតុង ភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ រួមមាន៖
១.ឈ្មោះ ណាង រ៉ូ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ(ម្ចាស់ថ្នាំ)
២.ឈ្មោះ លី ម៉េងហួរ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ(មានសារធាតុញៀន)
៣.ឈ្មោះ ឡៃ ថា ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ(មានសារធាតុញៀន)
៤.ឈ្មោះ អាត សារីហ្វីន ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ(មានសារធាតុញៀន)
៥.ឈ្មោះ យី សុខហេង ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ(មានសារធាតុញៀន)
៦.ឈ្មោះ ម៉ៅ រិន ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ(មានសារធាតុញៀន)
៧.ឈ្មោះ ទ្រិញ វេង ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ(មានសារធាតុញៀន)
៨.ឈ្មោះ កែវ តី ភេទស្រី អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ(មានសារធាតុញៀន)។
វត្ថុតាងចាប់យករួមមាន៖
១.ក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀន ចំនួន១កញ្ចប់
២.ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន
៣.ដាវដែកកែច្នៃ, ពូថៅ និងញញួរ សរុបចំនួន១២ដើម
៤.កុំព្យូទ័រ ចំនួន០៤គ្រឿង
៥.ទូលេងហ្គេម ចំនួន០៥
៦.ទូសម្រាប់បាញ់ត្រី ចំនួន០១គ្រឿង។

បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងបញ្ជូនមកកាន់ការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធីច្បាប់។