ឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត អញ្ជើញដឹកនាំនាយនគរបាល និងមន្ត្រីក្រោមឱវាទ ចូលរួមប្រជុំប្រចាំខែមិថុនា ឆ្នាំ២០២៦

(ខេត្តកំពង់ឆ្នាំង)៖ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្ត បានអញ្ជើញដឹកនាំនាយនគរបាល នាយនគរបាលរង និងមន្ត្រីក្រោមឱវាទចូលរួមកិច្ចប្រជុំបូកសរុបសភាពការណ៍ លទ្ធផលកិច្ចប្រតិបត្តិការប្រចាំ ខែមិថុនា និងលើកទិសដៅការងារខែកក្កដា ឆ្នាំ២០២៦ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង៕

ឯកឧត្តម ខូយ រីដា អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលរងស្រុកវាលវែង ចំនួន ២រូប ដើម្បីជំរុញការអភិវឌ្ឍមូលដ្ឋាន ឱ្យកាន់តែរីកចម្រើន

(ខេត្តពោធិ៍សាត់)៖ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរង នៃគណៈអភិបាលស្រុកវាលវែង ចំនួន ២រូប ដើម្បីពង្រឹងប្រសិទ្ធភាពការងាររដ្ឋបាល និងជំរុញការអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែរីកចម្រើន។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់លោកអភិបាលរងខេត្ត តំណាងសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត គណៈអភិបាលស្រុក កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងមន្ត្រីរាជការជុំវិញស្រុកវាលវែងយ៉ាងច្រើនកុះករ៕

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជេីញជួបសំណេះសំណាលជាមួយគណៈប្រតិភូបណ្តាប្រទេសនានា

(ខេត្តសៀមរាប)៖ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី សសុខា បានអញ្ជេីញជួបសំណេះសំណាលជាមួយគណៈប្រតិភូបណ្តាប្រទេសនានា ដែលអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆ្នាំរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងប្រធានកុងស៊ុលអាស៊ាន លើកទី២៩ (29th DGICM) នៅសណ្ឋាគារសុខាសៀមរាប៕

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជេីញជួបសំណេះសំណាលជាមួយគណៈប្រតិភូបណ្តាប្រទេសនានា

(ខេត្តសៀមរាប)៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជេីញជួបសំណេះសំណាលជាមួយគណៈប្រតិភូបណ្តាប្រទេសនានា ដែលអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆ្នាំរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងប្រធានកុងស៊ុលអាស៊ាន លើកទី២៩ (29th DGICM) នៅសណ្ឋាគារសុខាសៀមរាប នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦៕

លោកជំទាវ ទុយ សិរីរតនៈ នេត្រភក្ត្រា អញ្ជើញចុះសួរសុខទុក្ខអតីតមន្ត្រីរាជការចូលនិវត្តន៍នៃក្រសួងព័ត៌មានចំនួន ២រូប

(ភ្នំពេញ)៖ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦នេះ លោកជំទាវ ទុយ សិរីរតនៈ នេត្រភក្ត្រា ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍ ក្រសួងព័ត៌មាន តំណាងឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាវិស័យព័ត៌មាន (អ.ន.ក វិស័យព័ត៌មាន) អញ្ជើញបានចុះសួរសុខទុក្ខនិវត្តជនដែលជាអតីតមន្ត្រីរាជការមប្រើការងារនៅក្រសួងព័ត៌មាន ចំនួន២រូបគឺ៖ ទី១. លោក ធន់ សារឹម ជាអតីតមន្ត្រីរាជការបម្រើការងារនៅអគ្គលេខាធិការដ្ឋាន ទី២. លោកស្រី ហួត ផល្លី ជាអតីតមន្ត្រីរាជការបម្រើការងារនៅអគ្គនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP)។ ពិធីនេះអមដំណើរដោយលោកជំទាវ សន ម៉ារ៉ាដា រដ្ឋលេខាធិការ និងជាសមាជិក អ.ន.ក Read more

ឯកឧត្តម ឃួង ស្រេង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការងារបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦នេះ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការងារបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។ លោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា៖ ក្នុងកិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវអភិបាលរង ឯកឧត្តមឧត្តមសេនីយ៍ឯក មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកស្នងការរងនគរបាលរាជធានី លោក លោកស្រីអភិបាលខណ្ឌទាំង១៤ លោក លោកស្រីពាក់ព័ន្ធមួយចំនួនទៀត។ បន្ទាប់ពីស្តាប់បាយការណ៍វឌ្ឍនភាពនៃការងារបង្រ្កាបរឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដែលរាយការណ៍ដោយលោកស្នងការរងរួច ក៏មានការចូលរួមជាមតិយោបល់ និងការលើកឡើងពីបញ្ហាប្រឈមរបស់រដ្ឋបាលខណ្ឌមួយចំនួន ក្នុងការអនុវត្តការងារកន្លងមក ជាពិសេសការចែករំលែក និងពិភាក្សារកដំណោះស្រាយសមស្របសម្រាប់អនុវត្តបន្តទៀត។ Read more

ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិនិត្យការងារត្រៀមរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី លើកទី២

(ភ្នំពេញ)៖ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិនិត្យការងារត្រៀមរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី លើកទី២ នៅសាលប្រជុំវរជ័យ នៃទីស្តីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦៕

អង្គភាពប្រឆាំងអំពើពុករលួយផ្តល់ម៉ូតូ៥០គ្រឿង ដែលជាអំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ជូនវីរកងទ័ពនៅកងពលធំអន្តរាគមន៍លេខ៣

(ខេត្តព្រះវិហារ)៖ នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ ថ្នាក់ដឹកនាំអង្គភាពប្រឆាំងអំពើពុករលួយ បានផ្តល់ម៉ូតូ៥០គ្រឿង ដែលជាអំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ជូនវីរកងទ័ពនៅកងពលធំអន្តរាគមន៍លេខ៣។ អំណោយដ៏ថ្លៃថ្លាសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នូវម៉ូតូចំនួន៥០គ្រឿង តាមរយៈលោកកិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ដ្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ។ លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង បានចាត់លោក ទូច ស៊ុនណារី អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ នាំម៉ូតូចំនួន៥០គ្រឿង ទៅប្រគល់ជូនកងពលធំអន្តរាគមន៍លេខ៣ ដែលមានលោកឧត្តមសេនីយ៍ទោ ឈឺន វណ្ណី មេបញ្ជាការរងកងពលធំអន្តរាគមន៍លេខ៣ តំណាងលោកឧត្តមសេនីយ៍ឯក ស្រី Read more

ឯកឧត្តម អ៊ុំ រាត្រី បើកវេទិការសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ

(ខេត្តបន្ទាយមានជ័យ)៖ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងសិរីសោភ័ណ បានអញ្ជើញជាអធិបតីក្នុងវេទិការសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ។ វេទិការខាងលេីក៏មានការចូលរួមពីសំណាក់អនុប្រធានក្រុមការងារចុះមូលដ្ឋានក្រុង ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ និងភូមិ បងប្អូនប្រជាពលរដ្ឋប្រមាណជិត១៥០នាក់ បានចូលរួម ប្រារព្ធធ្វេីឡេីងនៅសាលាសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ នៅរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦។ លោក សឿន ចាន់ស ចៅសង្កាត់ទឹកថ្លា និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារសង្កាត់ បានឱ្យដឹងថា ក្រុមការងារចុះមូលដ្ឋានសង្កាត់ រួមជាមួយលោកមេភូមិ និងអង្គភាពភូមិទាំងអស់ បានចុះសួរសុខទុក្ខប្រជាពលរដ្ឋក្រីក្រ ខ្វះខាតស្បៀង ចាស់ ជរាគ្មានទីពឹង ស្ត្រីមេម៉ាយ ក្មេងកំព្រា និងបានផ្តល់ស្បៀងជូនពលរដ្ឋមានជីវភាពខ្វះខាតជាប្រចាំ។ មានប្រសាសន៍នៅក្នុងវេទិការឯកឧត្តម អ៊ុំ រាត្រី Read more

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បញ្ជូនមន្ដ្រីអាវុធហត្ថស្ម័គ្រចិត្ដចូលរួមបរិច្ចាគឈាម ក្រោមប្រធានបទ”បរិច្ចាគឈាម ចងចាំវីរភាព” រំលឹកដល់ ខួប៤៩ឆ្នាំ ចំពោះវីរភាពនៃការលះបង់របស់សម្តេចតេជោ ហ៊ុន សែន!

(ភ្នំពេញ)៖ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនមន្រ្តីអាវុធហត្ថរាជធានីភ្នំពេញដែលបានស្ម័គ្រចិត្តទៅចូលរួមបរិច្ចាគឈាម ដោយក្តីស្រឡាញ់ និងសាមគ្គីភាព ដើម្បីជួយសង្គ្រោះជីវិតជនរងគ្រោះ និងបំពេញតម្រូវការឈាមក្នុងសង្គម ក្រោមប្រធានបទ”បរិច្ចាគឈាម ចងចាំវីរភាព” រំលឹកដល់ ខួប៤៩ឆ្នាំ ក្នុងស្មារតីដឹងគុណ និងចងចាំជានិច្ចនូវវីរភាពនៃការស្វែងរកសុខសន្តិភាពជូនជាតិមាតុភូមិរបស់ សម្ដេចតេជោ ហ៊ុន សែន និងកងទ័ពពលីរបស់កម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជា ដែលរៀបចំឡើងនៅមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។   #យុវជនកម្ពុជា #អាវុធហត្ថរាជធានីភ្នំពេញ #ឧត្តមសេនីយ៍ឯករ័ត្នស្រ៊ាង #PhnomPenhGRK