(ភ្នំពេញ)៖ នៅកណ្តាលបេះដូងរាជធានីភ្នំពេញ តំបន់វត្តភ្នំកំពុងរៀបចំខ្លួនទទួលស្វាគមន៍បងប្អូនខ្មែរមកកម្សាន្តក្នុងព្រឹត្តិការណ៍ “នគរសង្ក្រាន្ត” នាថ្ងៃទី ១៤-១៩ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ។ នៅតំបន់វត្តភ្នំនឹងរៀបចំរៀបចំពិធីទទួលទេវតា ពិធីពូនភ្នំខ្សាច់ ពិធីស្រង់ព្រះ រួមជាមួយការតុបតែងលម្អបន្ថែម អមដោយកម្មវិធីមានដូចជា ល្បែងប្រជាប្រិយ របាំប្រពៃណី កម្មវិធីតន្ត្រីសួស្តីឆ្នាំថ្មី និងសម្ដែងយុទ្ធគុនចម្រុះផងដែរ។
ព្រឹត្តិការណ៍ “នគរសង្ក្រាន្ត” មិនត្រឹមតែនាំមកនូវភាពសប្បាយរីករាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការរំលឹកគុណដល់ វីរកងទ័ព និងបងប្អូនអតីតយុទ្ធជន ដែលបានការពារមាតុភូមិឱ្យមានសុខសន្តិភាពដូចសព្វថ្ងៃ។
សូមអញ្ជើញបងប្អូនគ្រប់ទិសទីមកចូលរួមឱ្យបានកុះករដើម្បីបង្កើតអនុស្សាវរីយ៍ថ្មីៗក្នុងស្មារតីខ្មែរតែមួយ សាមគ្គីភាពតែមួយ។
នគរសង្ក្រាន្តវត្តភ្នំ










