(ខេត្តក្រចេះ)៖ នៅព្រឹកថ្ងៃសៅរ៍ ទី១១ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ អញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងជូនថវិកា គ្រឿងឧបភោគបរិភោគដល់លោកតា លោកយាយ ចាស់ជរា ជនទ័លក្រ និងបងប្អូនប្រជាពលរដ្ឋជួបការលំបាក ចំនួន៤២៦គ្រួសារ ក្នុងស្រុកឆ្លូង ខេត្តក្រចេះ ដោយក្នុង១គ្រួសារ ទទួលបាន សារុង១ គ្រឿងឧបភោគបរិភោគ និងថវិកា ៣០,០០០រៀល៕











