ប្រជាពលរដ្ឋ និងពលករខ្មែរនៅប្រទេសថៃ កំពុងសម្រុកត្រឡប់មកកម្ពុជាវិញ

(ខេត្តបាត់ដំបង)៖ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ មានបងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរ ដែលរស់នៅ និងធ្វើការនៅប្រទេសថៃ កំពុងសម្រុកចូលមកប្រទេសកម្ពុជាវិញយ៉ាងច្រើនកុះករ នៅតាមច្រកទ្វារព្រំដែននានា ជាប់ជាមួយប្រទេសថៃ។ សមត្ថកិច្ចប្រចាំការនៅច្រកទ្វារអន្តរជាតិដូង ខេត្តបាត់ដំបង បានឱ្យដឹងថា ចាប់ពីព្រឹកថ្ងៃទី២៥ ខែកក្កដា ដល់រសៀលម៉ោង១ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ មានបងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរធ្វើដំណើរតាមច្រកទ្វារ អន្តរជាតិដូងប្រមាណ ៤០០០នាក់។ គួរឱ្យដឹងថា ការវិលត្រឡប់មកកាន់មាតុភូមិកម្ពុជាវិញ ពីសំណាក់ប្រជាពលរដ្ឋ និងពលករខ្មែរ នាពេលនេះ បានធ្វើឡើងបន្ទាប់ពីកងទ័ពឈ្លានពានសៀម បានវាយលុកមកទឹកដីកម្ពុជាទាំងកម្រោល។ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ គឺជាថ្ងៃទី២ នៃការឈ្លានពានរបស់កងទ័ពសៀមមកលើទឹកដីកម្ពុជា ចំពោះការផ្ទុះអាវុធរវាងកម្ពុជា-ថៃ ដែលចាប់ផ្តើមបង្កកាលពីព្រឹកម្សិលមិញ នៅចំណុចប្រាសាទតាមាន់ធំ ខេត្តឧត្តរមានជ័យ Read more

លោកឧត្តមសេនីយ៍ត្រី សៀ ទីន អញ្ជើញចូលរួមប្រជុំ ស្តីពីបទល្មើសនេសាទ ក្នុងឃុំកំពង់ភ្លុក!

(ខេត្តសៀមរាប)៖ លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប បានដឹកនាំមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមប្រជុំ ស្តីពីបទល្មើសនេសាទ ក្នុងឃុំកំពង់ភ្លុក ក្រោមអធិបតីភាព លោក ឌី រ៉ាដូ អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកប្រសាទបាគង និងមានការអញ្ជើញចូលរួមពី លោក-លោកស្រី ប្រធាន-អនុប្រធាន សមាជិក តំណាងស្ថាប័ន អង្គភាព មន្ត្រីរាជការដែលមានការពាក់ព័ន្ធជាច្រើនរូប។ នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ SiemReapGRK

ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា អញ្ជេីញដឹកនាំកិច្ចប្រជុំស្តីពីយន្តការគ្រប់គ្រងរួមនូវគម្រោងអភិវឌ្ឍន៍ក្រោមឱវាទក្រសួង

(ភ្នំពេញ)៖ នារសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជេីញដឹកនាំកិច្ចប្រជុំស្តីពីយន្តការគ្រប់គ្រងរួមនូវគម្រោងអភិវឌ្ឍន៍ក្រោមឱវាទក្រសួង នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា បានណែនាំឱ្យក្រុមការងារគម្រោងយកចិត្តទុកដាក់ខ្ពស់លើរចនាសម្ព័ន្ធគម្រោងទាំងមានស្រាប់ និងថ្មី ជាពិសេសលើលទ្ធភាពប្រើប្រាស់ធនធានរួម និងការធ្វើការរួមគ្នាដើម្បីសម្រេចគោលដៅតែមួយ ដើម្បីផ្តល់ផលប្រយោជន៍ពិតប្រាកដដល់ប្រជាកសិករ ប្រេីប្រាស់ថវិកាចំគោលដៅ ពង្រីកសមត្ថភាពអនុវត្តទូទាំងប្រទេស និងមាននិរន្តរភាពយូរអង្វែងស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល៕

1296 សូមជម្រាប!

កងរាជអាវុធហត្ថខេត្តសៀមរាប សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ ក្នុងខេត្តសៀមរាប ឲ្យបានជ្រាបថា ៖ បើសិនជាបងប្អូនប្រជាពលរដ្ឋ បានជួបហេតុការណ៍បន្ទាន់ត្រូវការអន្តរាគមន៍ពាក់ព័ន្ធនឹង បទល្មើសគ្រប់ប្រភេទ បញ្ហាក្មេងទំនើង ដែលបង្កការគំរាមកំហែង និងអសន្តិសុខ ដល់ប្រជាពលរដ្ឋ និងសង្គម ជាពិសេសបានដឹងពីទីតាំងប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) សូមបងប្អូនហៅទូរស័ព្ទមកកាន់លេខ (Hotline) 1296 (ដោយឥតគិតថ្លៃ 24/24ម៉ោង)ឬ អាចទាក់ទងមកតាមបណ្តាញ Telegram, WhatsApp, CoolApp របស់កងរាជអាវុធហត្ថខេត្តសៀមរាប តាមរយៈលេខ 088 93 94 567 របស់កងរាជអាវុធហត្ថខេត្តសៀមរាប ដើម្បីចាត់វិធានការចុះបង្ក្រាបឱ្យបានទាន់ពេលវេលា ហើយ អាវុធហត្ថខេត្តសៀមរាប នឹងរក្សាការសម្ងាត់ជូនផងដែរ។ កងរាជអាវុធហត្ថខេត្តសៀមរាប ក៏សូមអភ័យទោសផងដែរ ប្រសិនបើបងប្អូនពុំមានការចាំបាច់ជាក់ស្តែងអ្វីទេ សូមមេត្តាកុំហៅទូរស័ព្ទមករំខានក្រុមការងារ Read more

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព​គម្រោងព្រែកជីកហ្វូណនតេជោ

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ទី២២ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព​ការងារគម្រោងព្រែក​ជីកហ្វូណនតេជោ។

ឯកឧត្តម នេត្រ ភក្រ្តា អញ្ជើញចូលរួមក្នុងសិក្ខាសាលាស្តីពីការពង្រឹងសមត្ថភាព ឌីជីថល របស់យុវជន និងក្មេងស្រីក្នុងវិស័យ ITC Cambodia ឆ្នាំ២០២៥

(ភ្នំពេញ)៖ នៅរសៀល ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញចូលរួមក្នុងសិក្ខាសាលាស្តីពីការពង្រឹងសមត្ថភាព ឌីជីថល របស់យុវជន និងក្មេងស្រីក្នុងវិស័យ ITC Cambodia ឆ្នាំ 2025 សម្រាប់កម្មវិធី ព្រឹត្តិការណ៍សន្តិសិទ្ធិកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី 20 និងកិច្ចប្រជុំពាក់ព័ន្ធ ដែលប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី២១-២៤ ខែកក្កដា ឆ្នាំ២០២៥ នៅខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា ដែលមានថ្នាក់រដ្ឋមន្រ្តី អ្នកជំនាញគោលនយោបាយ អ្នកជំនាញប្រព័ន្ធផ្សព្វផ្សាយ អ្នកផលិតមាតិកា និង អ្នកសារព័ត៌មាន ៣៦ ប្រទេស មកពីទ្វីបអាស៊ី និងលើពិភពលោក។ នៅក្នុងសិក្ខាសាលានេះ ឯកឧត្តម នេត្រ Read more

លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប អញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈកម្មវិធី ZOOM ដែលប្រារព្ធធ្វើនៅសាលប្រជុំសាលាខេត្តសៀមរាប

ខេត្តសៀមរាប)៖ លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប អញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈកម្មវិធី ZOOM ដែលប្រារព្ធធ្វើនៅសាលប្រជុំសាលាខេត្តសៀមរាប។ ខ្លឹមសារប្រជុំ ពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន៤៖១- សេចក្តីព្រាងច្បាប់ស្តីពីអាកាសចរណ៍ស៊ីវិលនៃ ព្រះរាជាណាចក្រកម្ពុជា។២- សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ច ព្រមព្រៀងស្តីពីការអភិរក្សនិងការប្រើប្រាស់ជីវៈចម្រុះ សមុទ្រ ប្រកបដោយចីរភាពនៅក្រៅដែនយុត្តាធិការជាតិក្រោមអនុសញ្ញា សហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ។៣- សេចក្តីព្រាងកម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២៦-២០២៨។៤- សេចក្តីព្រាងផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់និង ឆ្លើយតបចំពោះអំពើហិង្សាលើកុមារ ឆ្នាំ២០២៥-២០៣០។ ព្រឹកថ្ងៃ១៨ កក្កដា ២០២៥

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យមេបញ្ជាការកងទ័ពជើងគោកហ្វីលីពីន ជួបសម្តែងការគួរសម

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ទី១៨ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា អនុញ្ញាតឱ្យឧត្តមសេនីយ៍ឯក Roy Mabagos Galido O-10285 PA មេបញ្ជាការកងទ័ពជើងគោកហ្វីលីពីនទី៦៦ ចូលជួបសម្តែងការ​គួរ​សម នៅវិមានព្រឹទ្ធសភា៕

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សាលើការងារពាក់ព័ន្ធមួយចំនួន សំដៅធ្វើឱ្យប្រសើរថែមទៀតនៃប្រសិទ្ធភាពការងារ ដើម្បីបម្រើឧត្ដមប្រយោជន៍ប្រជាពលរដ្ឋ

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សាលើការងារពាក់ព័ន្ធមួយចំនួន សំដៅធ្វើឱ្យប្រសើរថែមទៀតនៃប្រសិទ្ធភាពការងារ ដើម្បីបម្រើឧត្ដមប្រយោជន៍ប្រជាពលរដ្ឋ ក្រោមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលកិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំវរជ័យ នៃទីស្តីការក្រសួងមហាផ្ទៃ។

រដ្ឋបាលខណ្ឌ៧មករា ​បេីក​កិច្ច​ប្រជុំ​គណៈ​បញ្ជា​ការឯកភាពខណ្ឌបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS)

(ភ្នំពេញ)៖ នៅរសៀលថ្ងៃ​ពុធ ៦រោច ខែអាសាឍ​ ឆ្នាំ​ម្សាញ់​ សប្ដស័ក​ ព.ស.២៥៦៩​ ត្រូវ​នឹង​ថ្ងៃ​ទី​១៦ ខែកក្កដា​ ឆ្នាំ​២០២៥ រដ្ឋបាលខណ្ឌ៧មករា ​បាន​បេីក​កិច្ច​ប្រជុំ​គណៈ​បញ្ជា​ការ​ឯកភាព​រដ្ឋបាលខណ្ឌ៧មករា ការងារបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ក្រោម​អធិបតីភាពលោក ថេង សុថុល​ អភិបាល​ នៃ​គណៈអភិបាល​ខណ្ឌ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ៧មករា។