កិច្ចប្រជុំផ្សព្វផ្សាយអនុក្រិត្យស្តីពី ឯកសណ្ឋាន សញ្ញាសម្គាល់ និងទង់នគរបាលជាតិកម្ពុជា រួមទាំងបន្តពង្រឹងលើកិច្ចការងារផ្តល់សេវាសាធារណៈជូនពលរដ្ឋឲ្យកាន់តែល្អប្រសើរ

(ភ្នំពេញ)៖ អនុវត្តតាមស្មារតីអង្គប្រជុំដាក់ចេញគោលការណ៍ដឹកនាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញកាលពីពេលថ្មីនេះ និងទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ទោ ហម វ៉ាន់ថា ស្នងការរងផែនការងារអត្តសញ្ញាណកម្ម នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកវរសេនីយ៍ឯក កែត ប៊ុនហេង នាយការិយាល័យគ្រប់គ្រងការស្នាក់នៅ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអនុក្រិត្យស្តីពី ឯកសណ្ឋាន សញ្ញាសម្គាល់ និងទង់នគរបាលជាតិកម្ពុជា រួមទាំងបន្តពង្រឹងលើកិច្ចការងារផ្តល់សេវាសាធារណៈជូនពលរដ្ឋឲ្យកាន់តែល្អប្រសើរ ក៏ដូចជាការគោរពឲ្យបានម៉ឺងម៉ាត់នូវបទវិន័យកងកម្លាំងនគរបាលជាតិ៕