(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ឯកឧត្តមសន្តិបណ្ឌិត ខៀវ សុភ័គ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជានាយកខុទ្ទកាល័យ ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រួមនឹងឯកឧត្តម អ៊ូ វណ្ណា អនុរដ្ឋលេខាធិការ និងជានាយករងខុទ្ទកាល័យប្រចាំការ បានប្រគល់សម្ភារ និងរថយន្ត ជូនអគ្គនាយកដ្ឋានពន្ធនាគារ និងអគ្គាធិការដ្ឋាន នៃក្រសួងមហាផ្ទៃ នៅទីស្តីការក្រសួង។
សូមជម្រាបជូនថា សម្ភារដែលបានប្រគល់ជូន អគ្គនាយកដ្ឋានពន្ធនាគារ រួមមាន៖ អាវការពារ (អាវក្រោះ) ចំនួន ២៥០អាវ, ខ្នោះដៃ ចំនួន ៦០០ឈុត, ដំបងរលាស់ ចំនួន ៥០០ដើម, ខែលការពារ ចំនួន ២៥០ឈុត, ចង្កៀងបំពាក់លើស្មា ចំនួន ៥០០គូ និងឈុតការពារបាតុកម្ម ចំនួន ១៥០ឈុត។ ចំណែកអគ្គាធិការដ្ឋាន ទទួលបានរថយន្ត ១៥កៅអី ចំនួន ១គ្រឿង៕







