កងរាជអាវុធហត្ថខេត្តសៀមរាប សម្តែងនូវការថ្លែងអំណរគុណចំពោះ សប្បុរសជន
(ខេត្តសៀមរាប)៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប នាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ លោក អ៊ុក វណ្ណដេ ស្ថាបនិកសាលាដូង និងក្រុមការងារ ដែលមានចិត្តសប្បុរសជួយឧបត្ថម្ភ អង្ករចំនួន ២,០០០គីឡូ ទឹកបរិសុទ្ធ ២០កេស និងមីជាតិ ២០កេស ចូលរួមជាមួយកងរាជអាវុធហត្ថខេត្តសៀមរាប ជូនដល់កងទ័ពជួរមុខ និងប្រជាជនភៀសសឹកដែលជម្លៀសចេញពីតំបន់សមរភូមិមុខមកទីតាំងសុវត្ថិភាព។ ក្នុងឱកាសនោះលោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប បានសម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សប្បុរសជនដែលមានចិត្តសប្បុរសឧបត្ថម្ភ ជូនដល់កងទ័ពជួរមុខ និងប្រជាជនភៀសសឹកដែលជម្លៀសចេញពីតំបន់សមរភូមិមុខមកទីតាំងសុវត្ថិភាព នាពេលកន្លងមក ក៏ដូចជាក្នុងពេលនេះផងដែរ។ កងរាជអាវុធហត្ថខេត្តសៀមរាប សូមជូនពរសប្បុរសជនទាំងអស់ជួបតែពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕










