ឧត្តមសេនីយ៍ត្រី សៀ ទីន បានបន្តចុះត្រួតពិនិត្យមូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ក្រឡាញ់ ពីតួនាទីភារកិច្ច និងវឌ្ឍនភាពការងារ!

(ខេត្តសៀមរាប)៖ នាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប បានដឹកនាំលោកមេបញ្ជាការរងទទួលការងារជំនាញ និងក្រុមការងារ បន្តចុះត្រួតពិនិត្យពីតួនាទីភារកិច្ច និងវឌ្ឍនភាពការងារ សម្រាប់ថ្ងៃទី១ សប្ដាហ៍ទី៤ ក្នុងឆមាសទី២ ឆ្នាំ២០២៥ នៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកក្រឡាញ់។ ក្នុងនោះ​លោកមេបញ្ជាការ បានចាត់ឱ្យក្រុមការងារការិយាល័យផ្គត់ផ្គង់ វាស់កាត់មួកប៉េរ៉េ ជូននាយ នាយរង និងពលអាវុធហត្ថទាំងអស់ ព្រមទាំង​បន្តចុះត្រួតពិនិត្យនូវទីតាំងសំខាន់ៗ ក្នុងភូមិសាស្ត្រស្រុកជាក់ស្ដែង។ ក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បាននាំយកអាវរងាដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្ដេចមហាបវរធិបតី ហ៊ុន Read more

លោក ថេង សុថុល អញ្ជើញនាំយកអំណោយមនុស្សធម៌របស់អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ៧មករា ផ្តល់ជូនប្រជាពលរដ្ឋ ៨០គ្រួសារ ជីវភាពខ្វះខាត!

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ៨កើត ខែកត្ដិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ លោក ថេង សុថុល អភិបាលខណ្ឌ៧មករា និងជាប្រធានកិត្តិយស អនុសាខាកាកបាទក្រហមខណ្ឌ៧មករា បានដឹកនាំអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ៧មករា អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៍របស់អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ៧មករា ផ្តល់ជូនដល់ប្រជាពលរដ្ឋ ចំនួន ៨០គ្រួសារ ជីវភាពខ្វះខាត ក្នុងមូលដ្ឋានសង្កាត់ទាំង០៨ នៃខណ្ឌ៧មករា៕

រដ្ឋបាលខេត្តកំពង់ស្ពឺ ប្រារព្ធព្រះរាជពិធីបុណ្យខួបលើកទី ២១ នៃការគ្រងព្រះបរមសិរីរាជាសម្បត្តិ របស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី

(ខេត្តកំពង់ស្ពឺ)៖ នៅថ្ងៃពុធទី២៩ ខែតុលា ឆ្នាំ២០២៥ រដ្ឋបាលខេត្តកំពង់ស្ពឺ បានរៀបចំប្រារព្ធព្រះរាជពិធីបុណ្យខួបលើកទី ២១ នៃការគ្រងព្រះបរមសិរីរាជាសម្បត្តិ របស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំំពង់ស្ពឺ ព្រមទាំងមានការអញ្ជើញចូលរួមពី មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ មន្ទីរអង្គភាពជុំវិញខេត្តផងដែរ។ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ត្រូវបានក្រុមប្រឹក្សារាជសម្បត្តិទាំង ៩អង្គ/នាក់ ដែលពេលនោះមានសម្ដេច ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងសម្ដេចក្រុមព្រះ នរោត្តម រណឬទ្ធិ ជាព្រះប្រធានរដ្ឋសភា និងជាព្រះរាមម្ដាយទីទៃ Read more

ឧត្តមសេនីយ៍ត្រី សៀ ទីន អញ្ជើញចូលរួមប្រជុំនៅសាលាខេត្តសៀមរាប!

(ខេត្តសៀមរាប)៖ នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្តសៀមរាប លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ​ កងរាជអាវុធហត្ថ​ខេត្តសៀមរាប បានដឹកនាំកម្លាំងអញ្ជើញចូលរួមកិច្ចប្រជុំផែនការការពារ ធានាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់កម្មវិធី ផ្សារទឹកនិងជិះទូកកំសាន្តនាឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៥ ក្រោមអធិបតីភាពលោក សំកុល សុចិត្រា អភិបាលរងតំណាង ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប។

ឯកឧត្តម អ៊ុ រាត្រី រួមនឹងសមាគមសិល្បករខ្មែរ​ នាំយកអំណោយផ្តល់ជូនបងប្អូនប្រជាពលរដ្ឋ រស់នៅក្នុងភូមិព្រៃចាន់ ២៥៥គ្រួសារ

(ខេត្តបន្ទាយមានជ័យ)៖ នៅថ្ងៃអាទិត្យ ទី២៦ ខែតុលា ឆ្នាំ២០២៥ ឯកឧត្ដម អ៊ុ រាត្រី អភិបាល នៃគណៈ អភិបាលខេត្ត រួមនឹងសមាគមសិល្បករខ្មែរ ដឹកនាំដោយលោកជំទាវ នៅ សុនីតា តំណាងលោកជំទាវ ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ ព្រមទាំង ក្រុមការងារសិល្បករជាច្រេីនរូប បាននាំ អំណោយសប្បុរសជនតាមរយៈ មូលនិធិទ្រទ្រង់ជនភៀសសឹក ផ្តួចផ្តេីមដោយ អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ ម៉ៅ ចំណាន ផ្តល់ជូនបងប្អូនប្រជាពលរដ្ឋ រស់នៅ ក្នុងភូមិព្រៃចាន់ ២៥៥គ្រួសារ។ លោកជំទាវ នៅ សុនីតា ក៏បានថ្លែងអំណរគុណចំពោះរដ្ឋបាលខេត្តបន្ទាយមានជ័យ Read more

ក្នុងឱកាសដ៏មង្គលសួស្តី ថ្ងៃខួបកំណើត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា គម្រប់ ៤៨ឆ្នាំ ឈានចូល ៤៩ឆ្នាំ នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ។អង្គភាពគេហទំព័រ “ជីវិតកូនខ្មែរ” www.chivitkonkhmer.com.kh សូមគោរពជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទទួលបានសុខភាពល្អបរិបូរណ៍ បញ្ញាញាណភ្លឺថ្លា ដើម្បីបន្តបេសកកម្មដ៏ឧត្តុង្គឧត្តម ដើម្បីដឹកនាំកម្ពុជាឱ្យរីកចម្រើនរុងរឿងតទៅ។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញដឹកនាំប្រជុំពិភាក្សាលើការងារសន្តិសុខ និងការងារពាក់ព័ន្ធ

(ភ្នំពេញ)៖ រសៀលថ្ងៃចន្ទ ទី២០ ខែតុលា ឆ្នាំ២០២៥ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំប្រជុំពិភាក្សាលើការងារសន្តិសុខ និងការងារពាក់ព័ន្ធ ជាមួយឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ឆៃ ស៉ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា​ (គ.ប.ឆ.ប) របស់រាជរដ្ឋាភិបាល។

បើករថយន្តបុកដើមឈើដោយខ្លួនឯង បណ្តាលឲ្យស្លាប់ស្ត្រីម្នាក់ និងរងរបួសធ្ងន់ស្រាល០៩នាក់!

(ខេត្តសៀមរាប)៖ តាមសេចក្តីរាយការណ៍ឱ្យដឹងថារថយន្តមួយគ្រឿងម៉ាក Toyota Alphard សង្ស័យអ្នកបើកបរងងុយដេក បានរេចង្កូតបុកដើមឈើដោយខ្លួនឯង បណ្តាលឲ្យស្ត្រីម្នាក់ស្លាប់ និងរងរបួសធ្ងន់ស្រាល០៩នាក់។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងវេលាម៉ោង០៣:៥០នាទី ឈានចូលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវជាតិលេខ ៦អា ចន្លោះគីឡូម៉ែត្រ ២៥៩-២៦០ ស្ថិតក្នុងភូមិថ្នល់តាសិត ឃុំគោកកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប។ គេឱ្យដឹងថាបុរសឈ្មោះ សុខ លាភ អាយុ ៤៥ឆ្នាំ រស់នៅភូមិគោកចាន់ ឃុំអំពិល ស្រុកជីក្រែង ខេត្តសៀមរាប បានបើកបររថយន្តមួយគ្រឿងម៉ាក Toyota Aplhard ពណ៌ស ពាក់ផ្លាកលេខកំពង់ស្ពឺ 2B.8181 ទិសដៅពីកើតទៅលិច ដឹកអ្នករួមដំណើរ ១០នាក់ លុះមកដល់ចំណុចកើតហេតុ Read more

ឯកឧត្តម ហួត ហៃ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាតំណាង ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានចូលរួមគោរពវិញ្ញាណក្ខន្ធសព អនុសេនីយ៍ឯក ជា កុលបុត្រ បុគ្គលិកបញ្ជូនសារ វរសេនាតូចលេខ៣៨៥ កងពលតូចអន្តរាគមន៍លេខ៨ កងពលធំអន្តរាគមន៍លេខ៣ កងទ័ពជើងគោក និងបាននាំយកសាររំលែកទុក្ខ និងបច្ច័យចំនួន ៤០លានរៀល របស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តី និងបច្ច័យរបស់ឯកឧត្តម ឃួង ស្រេង ចំនួន ៥លានរៀល ទឹកសុទ្ធ ១០០កេស និងអង្ករ ២៥០គីឡូក្រាម ជូនដល់គ្រួសារសព ដើម្បីធ្វើបុណ្យជូនវរកងទ័ពរបស់យើងឱ្យបានសមរម្យតាមប្រពៃណីជាតិខ្មែរ៕

ភ្នំពេញ ព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥

ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះរាជអំណោយដល់ពលរដ្ឋភូមិជោគជ័យ និងភូមិព្រៃចាន់ ជាង១ ០០០គ្រួសារ

(បន្ទាយមានជ័យ)៖ សម្តេច គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បាននាំយកព្រះរាជអំណោយដែលជាព្រះរាជទាន របស់ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ប្រទានដល់ ប្រជាពលរដ្ឋជាង ១ ០០០គ្រួសារ នៅភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥។