(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ៨កើត ខែកត្ដិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ លោក ថេង សុថុល អភិបាលខណ្ឌ៧មករា និងជាប្រធានកិត្តិយស អនុសាខាកាកបាទក្រហមខណ្ឌ៧មករា បានដឹកនាំអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ៧មករា អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៍របស់អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ៧មករា ផ្តល់ជូនដល់ប្រជាពលរដ្ឋ ចំនួន ៨០គ្រួសារ ជីវភាពខ្វះខាត ក្នុងមូលដ្ឋានសង្កាត់ទាំង០៨ នៃខណ្ឌ៧មករា៕















