លោកឧត្តមសេនីយ៍ឯក ពូ សាប៊ុតឌី ផ្សព្វផ្សាយសភាពការណ៍ជាតិ.អន្តរជាតិ និងតួនាទីភារកិច្ចជូនសិក្ខាមពលទាហានថ្មីបំពេញឲ្យក្របខណ្ឌកងទ័ពជើងគោក
(ខេត្តកំពង់ឆ្នាំង)៖ នៅព្រឹកថ្ងៃពុធ ថ្ងៃទី៩ ខែកក្ដា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ឯក ពូ សាប៊ុតឌី មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគពិសេស បានអញ្ជើញជួបសំណេះសំណាល ផ្សព្វផ្សាយសភាពជាតិ អន្តរជាតិ និងតួនាទីភារកិច្ចជូនសិក្ខាពលទាហានថ្មីបំពេញឲ្យក្របខណ្ឌឲ្យកងទ័ពជើងគោក នៅសាលាពលទាហានយោធភូមិភាគពិសេស។ លោកឧត្តមសេនីយ៍ឯក ពូ សាប៊ុតឌី បានមានប្រសាសន៍ថា៖ ពិភពលោកបច្ចុប្បន្នស្ថិតនៅជាពហុប៉ូល ក្នុងន័យនេះមហាអំណាចបានពង្រីកភូមិសាស្ត្រនយោបាយដើម្បីផលប្រយោជន៍ខ្លួន កត្តាទាំងនេះបានជះឥទ្ធិពលវិជ្ជមាន និងអវិជ្ជមាន ដល់លំនឹងសេដ្ឋកិច្ចពិភពលោក ពិសេសជះឥទ្ធិពលមិនល្អដល់ប្រទេសកំពុងអភិវឌ្ឍន៍។ លោកឧត្តមសេនីយ៍ឯក ពូ សាប៊ុតឌី បានបន្ថែមទៀតថា៖ កម្ពុជាក្រោមការដឹកនាំរបស់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិប្រកបដោយចក្ខុវិស័យច្បាស់លាស់ និងគោលនយោបាយគន្លឹៈរបស់រាជរដ្ឋាភិបាល និតិកាលទី៧ នៃរដ្ឋសភាសំដៅធានាការអភិវឌ្ឍន៍ប្រកបទៅដោយថាមពល ភាពធន់ និងចីរភាព។ លោកឧត្តមសេនីយ៍ឯក Read more