(ខេត្តសៀមរាប)៖ នាថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប បានដឹកនាំនាយ នាយរង និងពលអាវុធហត្ថជាច្រើនរូប នាំយកបច្ច័យចំនួន ៣,៦៧០,០០០រៀល (បីលានប្រាំមួយសែនប្រាំពីរម៉ឺនរៀល) និងទេយ្យវត្ថុរួមមាន អង្ករ ១០០គីឡូក្រាម ទឹកបរិសុទ្ធ និងភេសជ្ជៈ ១៥កេស អញ្ជើញចូលរួមពិធីបុណ្យកឋិនទានសាមគ្គី នៅវត្តមុនីសាគរបវរសត្ថាស្រះកែវអណ្ដែត (ហៅវត្តកំពង់ភ្លុក) ស្ថិតនៅភូមិដីក្រហម ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

























