រដ្ឋបាលខេត្តកណ្ដាល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុសជននានា ដែលបានឧបត្ថម្ភស្បៀង និងថវិកា ដើម្បីជូនដល់ជនភៀសសឹក និងជូនដល់វីរ:កងទ័ពជួរមុខ

(ខេត្តកណ្តាល)៖ រដ្ឋបាលខេត្តកណ្ដាល នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុសជននានា ដែលបានឧបត្ថម្ភស្បៀង ជាគ្រឿងឧបភោគបរិភោគ និងថវិកាដើម្បីជូនដល់ជនភៀសសឹកដែលបានជម្លៀសខ្លួនមកកាន់មណ្ឌលសុវត្ថិភាពនានា នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងជូនដល់វីរៈកងទ័ពជួរមុខ ដែលបាននឹងកំពុងខិតខំតស៊ូការពារបូរណភាពទឹកដី ប្រកបដោយភាពក្លាហាន មុះមុត ប្រឆាំងនឹងសត្រូវឈ្លានពានថៃ ដោយស្មារតីស្នេហាជាតិមាតុភូមិ។

រដ្ឋបាលខេត្តកណ្ដាល សូមបួងសួងដល់គុណព្រះរតនត្រ័យកែវទាំងបី សូមព្រះអង្គជួយប្រោះព្រំ ប្រសិទ្ធពរជ័យ បវរសួស្តី មហាប្រសើរ សូមជួយថែរក្សាដល់ សប្បុសជនទាំងអស់ សូមទទួលបាននូវពុទ្ធពរទាំងបួនប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ។