ឧត្តមសេនីយ៍ត្រី សៀ ទីន ដឹកនាំ​ក្រុមការងារ អញ្ជើញចុះសួរសុខទុក្ខ សិស្សានុសិស្ស នៃសាលាមត្តេយ្យសហគមន៍កំពង់ភ្លុក!

(ខេត្តសៀមរាប)៖ នាថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្តសៀមរាប បានដឹកនាំក្រុមការងារ អញ្ជើញចុះសួរសុខទុក្ខអ្នកគ្រូ និងប្អូនៗ ក្មួយៗ សិស្សានុសិស្ស នៃសាលាមតេយ្យសហគមន៍កំពង់ភ្លុក ស្ថិតក្នុង​ភូមិ​ដីក្រហម ឃុំ​កំពង់​ភ្លុក ស្រុក​ប្រាសាទ​បាគង ខេត្តសៀមរាប។​

ក្នុងឱកាសនោះ លោកឧត្ដមសេនីយ៍ត្រី មេបញ្ជាការ បាននាំយកនូវ​អំណោយ​ដ៏ថ្លៃថ្លារបស់សប្បុរសជនលោក ហូ សិទ្ធីវ័ន្ត មានជាគ្រឿងឧបភោគបរិភោគ សម្ភារៈសិក្សា និងថវិកាមួយចំនួន ជូនដល់អ្នកគ្រូ និងប្អូនៗ ក្មួយៗ សិស្សានុសិស្សផងដែរ។