លោក ថេង សុថុល អញ្ជើញចូលរួមសូត្រមន្តកាន់បិណ្ឌវេនទី៧ ព្រមទាំងមន្ត្រីក្រោមឱវាទ និងពុទ្ធបរិស័ទចំណុះជើងវត្ត នៅវត្តសំពៅមាស

(ភ្នំពេញ)៖ នៅរសៀលថ្ងៃ សៅរ៍ ០៦រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្ដមបណ្ឌិត លី ឆេង ប្រធានក្រុមការងារចុះជួយមូលដ្ឋានខណ្ឌ៧មករា និងលោក សោម សុវណ្ណ ប្រធានក្រុមប្រឹក្សាខណ្ឌ៧មករា និងលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ៧មករា អញ្ជើញចូលរួមពិធីសូត្រមន្តកាន់បិណ្ឌវេនទី៧ ព្រមទាំងមន្ត្រីក្រោមឱវាទ និងពុទ្ធបរិស័ទចំណុះជើងវត្ត បានចូលរួមសូត្រមន្តនមស្ការព្រះរតនត្រ័យ សមាទានសីល និងនិមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និងចូលរួមស្តាប់ព្រះធម៌ទេសនា នៅវត្តសំពៅមាស ស្ថិតក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ៕

ក្រុមអ្នកសង្កេតកាណ៍អន្តរកាល (IOT) ដឹកនាំដោយម៉ាឡេស៊ី បានមកដល់កម្ពុជា ក្រោមការសម្របសម្រួលរបស់ក្រសួងការពារជាតិ

(ភ្នំពេញ)៖ នៅរសៀលថ្ងៃពុធ ទី១០ ខែកញ្ញា ឆ្នាំ២០២៥ ក្រសួងការពារជាតិកម្ពុជា បានសម្របសម្រួលទទួលដំណើរអញ្ជើញដល់របស់ ក្រុមអ្នកសង្កេតកាណ៍អន្តរកាល (IOT) ដឹកនាំដោយ ឧត្តមសេនីយ៍ត្រី Dato’ Pahlawan Asri bin Shukor នាយក នៃនាយកដ្ឋានបណ្តុះបណ្តាល នៃបញ្ជាការដ្ឋានកងទ័ពជើងគោកម៉ាឡេស៊ី និងជាប្រធានបេសកកម្ម​ IOT (HOM) និងតំណាងមកពីប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងហ្វីលីពីន នៅអាកាសយានដ្ឋានអន្តរជាតិតេជោ។ ក្រសួងការពារជាតិកម្ពុជា បានប្រកាសស្វាគមន៍យ៉ាងកក់ក្តៅបំផុត នូវវត្តមានរបស់ក្រុមអ្នកសង្កេតការណ៍ (IOT) ដែលបានអញ្ជើញដល់កម្ពុជា នាពេលនេះ ដោយចាត់ទុកថា ជាការចូលរួមយ៉ាងសកម្មរបស់បណ្តាប្រទេសជាសមាជិកក្នុងសមាគមអាស៊ាន ជាពិសេសមានប្រទេសម៉ាឡេស៊ី ជាប្រធាន ដឹកនាំសម្របសម្រួល ក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធី សម្រាប់ប្រជាជាតិទាំងពីរប្រទេស ទាំងនេះគឺជាការឆ្លុះបញ្ចាំងឱ្យឃើញអំពីបំណងប្រាថ្នារួម Read more

ថ្នាក់ដឹកនាំខេត្តស្វាយរៀង អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគាររដ្ឋបាលសាលាខេត្តស្វាយរៀង

(ខេត្តស្វាយរៀង)៖ នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្ដម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង និងឯកឧត្ដម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគាររដ្ឋបាលសាលាខេត្តស្វាយរៀង។ ពិធីនេះមានការអញ្ជេីញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្តស្វាយរៀង លោក លោកស្រីអភិបាលរងខេត្តលោក លោកស្រីនាយក នាយករងរដ្ឋបាលសាលាខេត្ត លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត,លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្វាយរៀងលោកឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត,ឯកឧត្តម លោក លោកស្រីប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត លោកអភិបាលក្រុងស្វាយរៀង,លោកប្រធាន អនុប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត,លោក លោកស្រីនាយក នាយរងទីចាត់ការ អង្គភាពចំណុះសាលាខេត្ត លោក លោកស្រីប្រធាន អនុប្រធានផ្នែកទាំង២ នៃការិយាល័យ ប្រជាពលរដ្ឋខេត្ត លោក លោកស្រីប្រធាន Read more

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាស្វែងរកធាតុចូល ដើម្បីអភិវឌ្ឍន៍ និងធ្វើឱ្យកាន់តែប្រសើរឡើងនូវការងារអប់រំក្នុងខេត្តកំពង់ឆ្នាំង

(ខេត្តកំពង់ឆ្នាំង)៖ នៅព្រឹកថ្ងៃចន្ទ ទី៨ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិភាក្សាស្វែងរកធាតុចូល ដើម្បីអភិវឌ្ឍន៍ និងធ្វើឱ្យកាន់តែប្រសើរឡើង នូវការងារអប់រំ ក្នុងខេត្តកំពង់ឆ្នាំង។ កិច្ចប្រជុំមានការចូលរួមពី ឯកឧត្ដម គិត ច័ន្ទសីហា ប្រធានតំបន់៣ នៃលេខាធិការដ្ឋាន គ.វ.អ. អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាល នាយកទីចាត់ការ អភិបាលក្រុង ស្រុក ថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ប្រធានការិយាល័យអប់រំក្រុង ស្រុក និងនាយក នាយិកាវិទ្យាល័យទាំងអស់នៅក្នុងខេត្តកំពង់ឆ្នាំង។ ឯកឧត្តម អភិបាលខេត្តកំពង់ឆ្នាំង បានគូសបញ្ជាក់ថា ការអភិវឌ្ឍវិស័យអប់រំក្នុងខេត្តទាមទារឱ្យមានការចូលរួមយ៉ាងសកម្មពីគ្រប់អ្នកពាក់ព័ន្ធ ទាំងអាជ្ញាធរ Read more

ឯកឧត្តម ម៉ាកូស ប្រធានាធិបតីហ្វីលីពីន និងលោកជំទាវ ផ្តើមបំពេញទស្សនកិច្ចនៅកម្ពុជាជាផ្លូវការ

(ភ្នំពេញ)៖ ឯកឧត្តម ហ្វឺឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ជូញៀ (Ferdinand Romualdez Marcos Jr.) ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន និងលោកជំទាវ Louise Araneta-Marcos នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអញ្ជើញមកដល់កម្ពុជានៅវេលាម៉ោង១៥:៣០ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥។ ការមកដល់របស់ ឯកឧត្តម ម៉ាកូស គឺមានការទទួលដោយផ្ទាល់ពីឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា លោក ឈិន កេតនា អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិកា រគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និងមានមន្ត្រីជាន់ខ្ពស់ជាច្រើននាក់ទៀត។ ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តម Read more

ពិធីក្រុងពលី និងពុទ្ធាភិសេក «ព្រះពុទ្ធបដិមា» ទម្ងន់ ៩តោន និងមានកម្ពស់ ៩ម៉ែត្រ នៅក្នុងបរិវេណអាកាសយានដ្ឋានអន្តរជាតិតេជោ ស្ថិតនៅក្រុងតាខ្មៅ ខេត្ដកណ្ដាល រសៀលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៥។

ឯកឧត្តម ម៉ៅ ធនិន អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនពលរដ្ឋចំនួន ៥ភូមិ ក្នុងស្រុកទឹកឈូ

(ខេត្តកំពត)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៤ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត បានអញ្ជើញជាអធិបតីក្នុងពិធីចុះចែកវិញ្ញាបណ្ណបត្រសម្ភាល់ម្ចាស់អចលនវត្ថុ ចំនួន ៥ភូមិ ដែលមានក្បាលដីសរុបចំនួន ៩.៤៧៦ ក្បាលដី ចេញបណ្ណបានចំនួន ៨.៩៩៩បណ្ណ ស្មើនឹង ៥.៣៧៤គ្រួសារ នៅបរិវេណវត្តព្រៃតុម្ព ស្ថិតនៅភូមិព្រៃតុម្ព ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ​ ខេត្តកំពត។ ឯកឧត្តម ម៉ៅ ធនិន បានបញ្ជាក់ថា រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចនៅតែបន្តគិតគូរលើបញ្ហាចេញបណ្ណកម្មសិទ្ធិជូនពលរដ្ឋ ពិសេសការមិនយកពន្ធ (ពន្ធសូន្យ) សម្រាប់ដីដែលផ្ទេរពីឪពុកម្តាយទៅកូន ហើយរាល់ការចំណាយផ្សេងៗលើការចេញបណ្ណគឺជាបន្ទុករបស់រាជរដ្ឋាភិបាល។ ជាមួយគ្នានោះឯកឧត្ដមអភិបាលខេត្ត Read more

ជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូក្រុមហ៊ុន Smart Axiata ស្តីពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តការលើវិស័យអប់រំ

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន Smart Axiata ដឹកនាំដោយលោក Ritesh Kumar SIGN នាយកប្រតិបត្តិ Smart Axiata (Chief Executive Officer) ដើម្បីពិនិត្យលទ្ធភាពពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិលើវិស័យអប់រំ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ។ លើកឡើងក្នុងឱកាសនេះ តំណាងក្រុមហ៊ុន Smart Axiata បានបង្ហាញក្តីរំភើបរីករាយ ដែលបានចូលរួមចំណែកគាំទ្រដល់វិស័យអប់រំនៅកម្ពុជាក្នុងកិច្ចសហការជាមួយក្រសួងអប់រំ Read more