ឧត្តមសេនីយ៍ត្រី សៀ ទីន អញ្ជើញចូលរួមពិធីបុណ្យកឋិនទានសាមគ្គី នៅវត្តកំពង់ភ្លុក!
(ខេត្តសៀមរាប)៖ នាថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប បានដឹកនាំនាយ នាយរង និងពលអាវុធហត្ថជាច្រើនរូប នាំយកបច្ច័យចំនួន ៣,៦៧០,០០០រៀល (បីលានប្រាំមួយសែនប្រាំពីរម៉ឺនរៀល) និងទេយ្យវត្ថុរួមមាន អង្ករ ១០០គីឡូក្រាម ទឹកបរិសុទ្ធ និងភេសជ្ជៈ ១៥កេស អញ្ជើញចូលរួមពិធីបុណ្យកឋិនទានសាមគ្គី នៅវត្តមុនីសាគរបវរសត្ថាស្រះកែវអណ្ដែត (ហៅវត្តកំពង់ភ្លុក) ស្ថិតនៅភូមិដីក្រហម ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។










