ក្រសួងមហាផ្ទៃ ដាក់ឲ្យដំណើរការទីស្នាក់ការផ្ដល់សេវាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងលិខិតឆ្លងដែន នៅផ្សារទំនើបអ៉ីអនម៉ល មានជ័យ
(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ បានសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការទីស្នាក់ការផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងលិខិតឆ្លងដែន នៅផ្សារទំនើបអ៉ីអនម៉ល មានជ័យ (អ៉ីអន៣) ដើម្បីផ្ដល់ភាពងាយស្រួលជូនប្រជាពលរដ្ឋ បន្ថែមលើអ្វីដែលធ្លាប់អនុវត្តផ្ដល់សេវាជូនពលរដ្ឋកន្លងមក។ ពិធីសម្ពោធដាក់ឲ្យដំណើរការនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី សសុខា ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ អង្គភាពចំណុះក្រសួង និងមន្ដ្រីរាជការជាច្រើនរូបទៀត។ ចំពោះពេលវេលាផ្តល់សេវាពីម៉ោង ៩៖០០ព្រឹក ដល់ម៉ោង ០៤៖០០ល្ងាច-ពីថ្ងៃពុធ ដល់ថ្ងៃអាទិត្យ (ឈប់សម្រាកថ្ងៃចន្ទ និងថ្ងៃអង្គារ ព្រមទាំងថ្ងៃឈប់សម្រាកផ្លូវការ)។ ទីតាំងផ្តល់សេវា ទីស្នាក់ការផ្តល់សេវាអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងផ្តល់សេវាលិខិតឆ្លងដែន ជាន់ទី៣ ផ្សារទំនើបអ៊ីអនម៉ល មានជ័យ Read more