1296 សូមជម្រាប!

កងរាជអាវុធហត្ថខេត្តសៀមរាប សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ ក្នុងខេត្តសៀមរាប ឲ្យបានជ្រាបថា ៖ បើសិនជាបងប្អូនប្រជាពលរដ្ឋ បានជួបហេតុការណ៍បន្ទាន់ត្រូវការអន្តរាគមន៍ពាក់ព័ន្ធនឹង បទល្មើសគ្រប់ប្រភេទ បញ្ហាក្មេងទំនើង ដែលបង្កការគំរាមកំហែង និងអសន្តិសុខ ដល់ប្រជាពលរដ្ឋ និងសង្គម ជាពិសេសបានដឹងពីទីតាំងប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) សូមបងប្អូនហៅទូរស័ព្ទមកកាន់លេខ (Hotline) 1296 (ដោយឥតគិតថ្លៃ 24/24ម៉ោង)ឬ អាចទាក់ទងមកតាមបណ្តាញ Telegram, WhatsApp, CoolApp របស់កងរាជអាវុធហត្ថខេត្តសៀមរាប តាមរយៈលេខ 088 93 94 567 របស់កងរាជអាវុធហត្ថខេត្តសៀមរាប ដើម្បីចាត់វិធានការចុះបង្ក្រាបឱ្យបានទាន់ពេលវេលា ហើយ អាវុធហត្ថខេត្តសៀមរាប នឹងរក្សាការសម្ងាត់ជូនផងដែរ។

កងរាជអាវុធហត្ថខេត្តសៀមរាប ក៏សូមអភ័យទោសផងដែរ ប្រសិនបើបងប្អូនពុំមានការចាំបាច់ជាក់ស្តែងអ្វីទេ សូមមេត្តាកុំហៅទូរស័ព្ទមករំខានក្រុមការងារ ដើម្បីទុកពេលវេលាឱ្យពួកយើងខ្ញុំ បម្រើបងប្អូនប្រជាពលរដ្ឋផ្សេងទៀតដែលត្រូវការជំនួយបន្ទាន់ពិតប្រាកដ។
សូមអរគុណ!