ផ្សងប្រផ្នូលក្នុងព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លឆ្នាំ២០២៥ បានបង្ហាញថា ស្រូវ ពោត សណ្តែក នឹងទទួលបានទិន្នផលល្អប្រសើរ

(ខេត្តកំពង់ឆ្នាំង)៖ សូមជម្រាបជូនថា ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ!២០២៥នេះ ប្រារព្ធធ្វើឡើងនៅក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ​ជាមហោឡារិក ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត៕

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ទុយ សិរីរតន: នេត្រភក្ត្រា បានអញ្ជើញមកថ្វាយបង្គុំសម្តេចព្រះពោធិ៍វ័ង្សកិត្តិបណ្ឌិត ណយ ច្រឹក សម្តេចសង្ឃនាយករងទី១ នៃព្រះរាជាណាចក្រកម្ពុជាដើម្បីប្រារព្ធពិធីជ័យមង្គលនាខួបអាពាហ៍ពិពាហ៍ ១៣ឆ្នាំ និងជម្រើនមង្គលជូនកូនស្រី នេត្រ នីរី វិជិតិម៉ា នារសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ នាវត្តច័ននទបុរីវង្ស។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ទុយ សិរីរតន: នេត្រភក្ត្រា បានអញ្ជើញមកថ្វាយបង្គុំសម្តេចព្រះពោធិ៍វ័ង្សកិត្តិបណ្ឌិត ណយ ច្រឹក សម្តេចសង្ឃនាយករងទី១ នៃព្រះរាជាណាចក្រកម្ពុជាដើម្បីប្រារព្ធពិធីជ័យមង្គលនាខួបអាពាហ៍ពិពាហ៍ ១៣ឆ្នាំ និងជម្រើនមង្គលជូនកូនស្រី នេត្រ នីរី វិជិតិម៉ា នារសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ នាវត្តច័ននទបុរីវង្ស។

ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកអំណោយរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ឧបត្ថម្ភជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ នៅស្រុកកំពង់ស្វាយ

(ខេត្តកំពង់ធំ)៖ នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំសហការី នាំយកស័ង្កសី ស្បៀងអាហារគ្រឿងឧបភោគបរិភោគ ទៅឧបត្ថម្ភជូនប្រជាពលរដ្ឋមួយគ្រួសារ ដែលរងគ្រោះដោយគ្រោះមហន្តរាយ ខ្យល់កន្ត្រាក់ របើកដំបូលផ្ទះមួយខ្នង សាងសង់ពីឈឺ ជញ្ជាំងនិងដំបូលប្រក់ស័ង្កសី មានទំហំ៥ម៉ែត្រ គុណនឹង៨ម៉ែត្រ នៅភូមិត្រពាំងចំបក់ ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ លោក គង់ វុទ្ធី អាយុ៤០ឆ្នាំ មានភរិយានិងកូនចំនួន ៥នាក់ បានបញ្ជាក់ថា នៅវេលាម៉ោង ៦:៣០ នាទី ល្ងាចថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ ម្សិលមិញនេះ មានខ្យល់កន្ត្រាក់ បានគួចបោកបក់ ចំផ្ទះរបស់គាត់ Read more

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ បានអញ្ជើញពិនិត្យទីតាំងរៀបចំព្រះរាជពិធីច្រត់ព្រះនង្គ័ល នៅទីព្រះស្រែ ក្នុងកីឡដ្ឋានក្រុងកំពង់ឆ្នាំង ស្ថិតក្នុងភូមិឃ្លាំងប្រាក់ សង្កាត់ប្អេរ​ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង៕

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ បានអញ្ជើញពិនិត្យទីតាំងរៀបចំព្រះរាជពិធីច្រត់ព្រះនង្គ័ល នៅទីព្រះស្រែ ក្នុងកីឡដ្ឋានក្រុងកំពង់ឆ្នាំង ស្ថិតក្នុងភូមិឃ្លាំងប្រាក់ សង្កាត់ប្អេរ​ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង៕ កំពង់ឆ្នាំង រសៀលថ្ងៃទី១៤ ឧសភា ២០២៥

ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកស៊ីម៉ងត៍ ទេយ្យទាននិងថវិកា អំណោយសម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ប្រគេនព្រះសង្ឃ គង់នៅនៅវត្តស្រែវាលខាងកើត

(ខេត្តកំពង់ធំ)៖ នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំសហការី នាំយកស៊ីម៉ងត៍ចំនួន ២តោន អង្ករចំនួន ១០០គីឡូក្រាម មីជាតិចំនួន ៥កេស ទឹកត្រីទឹកស៊ីអ៊ីវនិងត្រីខកំប៉ុង ព្រមទាំងថវិកាមួយចំនួន ទៅប្រគេនព្រះសង្ឃសម្រាប់បន្តការសាងសង់កុដិមួយខ្នង និងសម្រាប់ផ្គត់ផ្គង់ចង្ហាន់ព្រះសង្ឃប្រចាំថ្ងៃ ដែលកំពុងមានការខ្វះខាត ស្ថិតនៅឃុំដងកាំបិត ស្រុកសណ្តាន់ ខេត្តកំពង់ធំ។ ព្រះតេជគុណព្រះភិក្ខុ​ ម៉ន សោម ព្រះគ្រូចៅអធិការវត្តបុទុមសាគរ ហៅវត្តស្រែវាលខាងកើត បានមានសង្ឃដីកាថា កន្លងមកការសាងសង់កុដិមួយខ្នងនេះ ត្រូវបានការជួយឧបត្ថម្ភឥដ្ឋ ស៊ីម៉ងត៍​និង​ថវិកា​មួយចំនួនពីឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងសហការី ហើយបច្ចុប្បន្ននេះមានការខ្វះខាតសម្ភារៈសម្រាប់ដំណើរការសាងសង់បន្ត ទើបថ្ងៃនេះបានទទួលស៊ីម៉ងត៍ និងគ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកាមួយចំនួន Read more

អាវភ្លៀងជាអំណោយដ៏ថ្លៃថ្លា របស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានចែកជូនកងកម្លាំងនៃកងយោធពលខេមរភូមិន្ទ

(ខេត្តកំពង់ស្ពឺ)៖ នៅទីបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩០ នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ទោ នាយសេនាធិការរងកងទ័ពជើងគោក មេបញ្ជាការកងពល បានចែកជូនអាវភ្លៀង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដល់គ្រប់បណ្ដាអង្គភាពចំណុះកងពលទាំងអស់ ដើម្បីយកទៅប្រគល់ជូនដល់យោធិនគ្រប់រូបដែលអង្គភាពនីមួយៗកំពុងគ្រប់គ្រង។ នៅក្នុងឱកាសនោះ ឧត្តមសេនីយ៍ទោ មេបញ្ជាការកងពល មានប្រសាសន៍ថាតាមរយៈអំណោយដ៏ថ្លៃថ្លានេះ បានបញ្ជាក់ឱ្យយើងទាំងអស់គ្នាមើលឃើញនូវគ្រប់កាលៈទេសៈ សម្ដេចទាំងទ្វេតែងតែយកចិត្តទុកដាក់ខ្ពស់ដល់សុខភាពរស់នៅរបស់កងយោធពលខេមរភូមិន្ទគ្រប់ៗរូប ដែលកំពុងមានតួនាទី និងភារកិច្ចការពារជាតិមាតុភូមិ។ ឧត្តមសេនីយ៍ទោ ឈរ សុខ មេបញ្ជាការកងពល តំណាងឱ្យនាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចដឹកជញ្ជូនលេខ៩០ ទាំងអស់សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សម្ដេចទាំងទ្វេ និងសូមជូនពរដល់សម្ដេចព្រមទាំងបុត្រា បុត្រី Read more

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា​ អញ្ជេីញដឹកនាំកិច្ចប្រជុំពិនិត្យលេីសេចក្តីព្រាងច្បាប់ស្តីពីជលផល

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១២​ ខែឧសភា​ ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជេីញដឹកនាំកិច្ចប្រជុំពិនិត្យលេីសេចក្តីព្រាងច្បាប់ស្តីពីជលផល​ នៅទីស្តីការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ។ សេចក្តីព្រាងច្បាប់ស្តីពីជលផលនេះ​ រៀបចំឡេីងក្នុងគោលបំណងគ្រប់គ្រង​ អភិរក្ស​ និងអភិវឌ្ឍវិស័យជលផលឱ្យមានប្រសិទ្ធភាព​ សំដៅបន្តធានាសន្តិសុខស្បៀង​ ប្រកបដោយនិរន្តរភាពសេដ្ឋកិច្ច​និងបរិស្ថាន​ ព្រមទាំងការពារសិទ្ធិ​និងផលប្រយោជន៍របស់ប្រជានេសាទ​ សហគមន៍នេសាទ​ វារីវប្បករ​ និងអាជីវករ​ ស្របតាមបរិបទនៃការរីកចម្រេីន​សេដ្ឋកិច្ចសង្គមនិងបច្ចេកវិទ្យា​ និងចូលរួមក្នុងការគ្រប់គ្រងនិងអភិវឌ្ឍធនធានជលផលប្រកបដោយនិរន្តរភាពក្នុងក្របខ័ណ្ឌតំបន់​និងអន្តរជាតិ​ ជាពិសេសប្រឆាំងនឹងសកម្មភាពពាក់ព័ន្ធ​នឹងការនេសាទខុសច្បាប់​ គ្មានរបាយការណ៍​ និងគ្មានបញ្ញត្តិ៕

រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានអនុញ្ញាតឱ្យលោក ទីវ តារារិទ្ធិ ជាអ្នកជិះកង់ពីកម្ពុជា ឆ្ពោះទៅទ្វីបអឺរ៉ុប ចូលជួបសម្តែងការគួរសម

(ភ្នំពេញ)៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥នេះ បានអនុញ្ញាតឱ្យលោក ទីវ តារារិទ្ធិ ដែលជាអ្នកជិះកង់កង់ពីកម្ពុជា ឆ្ពោះទៅទ្វីបអឺរ៉ុប ដើម្បីរៃអង្គាសថវិកាជួយមន្ទីរពេទ្យកុមារអង្គរ និងមន្ទីរពេទ្យគន្ធបុប្ផា ចូលជួបសម្តែងការគួរសម និងលើកទឹកចិត្តបន្តបេសកកម្មក្នុងបុព្វហេតុកុមារកម្ពុជា។ ជំនួបនេះបានធ្វើឡើងនៅសាលាវាំងឈើ នៃទីស្តីការក្រសួងព័ត៌មាន។ ដំណើរជិះកង់ផ្សងព្រេងឆ្លងទ្វីប រៃអង្គាសថវិកាជួយដល់កុមារកម្ពុជារបស់លោក ទីវ តារារិទ្ធិ ប្រព្រឹតទៅបានរយៈពេល ៣៣៨ថ្ងៃ ដោយរាប់ពីថ្ងៃទី៦ មិថុនា ឆ្នាំ២០២៤ ដល់ថ្ងៃទី៣០ មេសា ឆ្នាំ២០២៥។ អ្នកជិះកង់ផ្សងព្រេងវ័យ ៣៦ឆ្នាំរូបនេះ បានបញ្ជាក់ថា នឹងបន្ដដំណើរឆ្លងទ្វីបអាហ្វ្រិកទៀត បន្ទាប់ឆ្លងកាត់ប្រទេសនៅទ្វីបអឺរ៉ុប ដោយបេសកកម្មនេះ អាចចំនាយពេលសរុប ២ឆ្នាំ លើចម្ងាយផ្លូវជាង Read more

ពន្លាតដែនសមត្ថកិច្ចឆ្លងខេត្ត ភ្នំពេញ-ស្វាយរៀង រកឃើញគ្រឿងញៀនជិត ៣គីឡូក្រាម!

(ភ្នំពេញ)៖ អាវុធហត្ថរាជធានីភ្នំពេញ បើកការស្រាវជ្រាវករណីគ្រឿងញៀន អស់រយៈពេលជាច្រើនថ្ងៃ រហូតពន្លាតដែនដី ទៅសហការណ៍ជាមួយ កម្លាំងអាវុធហត្ថខេត្តស្វាយរៀង និងកម្លាំងការិយាល័យ ប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋានស្រាវជ្រាវនិងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្នុងថ្ងៃទី០៥ ទី០៦ ខែឧសភា ឆ្នាំ២០២៥ បានការឆែកឆេរបីទីតាំង ជាបន្តបន្ទាប់ រកឃើញថ្នាំញៀន ប្រភេទក្រាមពណ៌សថ្លា សរុបចំនួន ០៤កញ្ចប់ (ធំតូច) ស្មើនឹង ២គីឡូ ៦ខាំ ៩២.៧០ក្រាម , ដប់កែច្នៃសម្រាប់ប្រើប្រាស់គ្រឿងញៀនចំនួន ០១, ថង់សម្រាប់ច្រកគ្រឿងញៀន រួមនឹងសម្ភារមួយចំនួនទៀត និងធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ឈ្មោះ ឡេង វាសនា ហៅក្រៅតឿ ភេទប្រុស អាយុ២៣ឆ្នាំ ស្នាក់នៅភូមិក្បាលកោះ Read more

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កែ សួនសុភី សសុខា អញ្ជើញជាអធិបតីពិធីបុណ្យវិសាខបូជា

(ខេត្តកណ្តាល)៖ នៅព្រឹកថ្ងៃអាទិត្យ ១៥កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី សសុខា ជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីពិធីបុណ្យវិសាខបូជា នៅភ្នំព្រះរាជទ្រព្យ (ឧត្តុង្គ) ស្ថិតក្នុងស្រុកពញាឮ ខេត្តកណ្តាល។