(ខេត្តសៀមរាប)៖ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ ក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំកំពង់ភ្លុក តំណាងលោក ឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំកំពង់ភ្លុក បាននាំយកគ្រឿងឧបភោគបរិភោគ និងថវិកា ចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារចំនួន០២សព នៅភូមិត្នោតកំបុត ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
១-លោក វ៉ាន់ វាល ភេទប្រុស អាយុ ៥៤ឆ្នាំ ទទួលមរណភាពដោយរោគាពាធ កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥។
២-លោក តាន់ ស៊ន់ ភេទប្រុស អាយុ ៨៤ឆ្នាំ ទទួលមរណភាពដោយរោគាពាធ កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥។









