ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងអនុវត្តតាមបទបញ្ជាផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានឃាត់ម៉ូតូប្រើប្រាស់សុីម៉ាំងបំពង់សំឡេងខុសលក្ខណបច្ចេកទេស ចំនួន០៥គ្រឿង ដែល​បង្ក​​ឱ្យ​មានសំឡេងរំខាន​ដល់អ្នកដទៃ និងធ្វើ​​ឱ្យ​​បាត់បង់សណ្តាប់ធ្នាប់​សាធារណៈ​៕